ខេត្តក្រចេះ ៖ សាកសពស្ដ្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ដាច់ក្បាលត្រឹមកនៅលើផ្លូវ ថ្នល់ ស្ថិតក្នុងភូមិដីថ្មី ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។ ការស្លាប់របស់ស្ដ្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកឆ្លូងអះអាងថ ា គឺបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមសាក្សី និងការស្រាវជ្រាវនៅកន្លែងកើតហេតុ ។ លោកវរសេនីយ៍ត្រី ហុង សុខលី អធិការនគរបាលស្រុកឆ្លូងបានឱ្យដឹងថា ការប្រទះឃើញសាកសពស្ដ្រី រងគ្រោះរូបនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០យប់ ថ្ងៃទី៦ មករា ហើយសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវរកមូលហេតុ និងអត្ដសញ្ញាណរបស់ស្ដ្រីរងគ្រ ោះ។ស្ដ្រីរងគ្រោះរូបនេះឈ្មោះឡឹប សំ អាយុ៥០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅចំណុចកើតហេ តុខាងលើ។ តាមការត្រួតពិនិត្យឃើញសាកសពបែកខ្ទេចក្បាលត្រឹមក បាក់ដៃ និងជើងទាំងសងខាង ឯ កង់របស់ស្ដ្រីរងគ្រោះត្រូវខូចខាតទាំងស្រុង។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា កាលពីយប់កើតហេតុ ស្ដ្រីរងគ្រោះបានជិះកង់ម្នាក់ឯងក្ នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើក៏ត្រូវរថយន្ដធុនធំមួយគ្រឿងបុកពីក្រោយតែម្ដ ង តែគេមិនបានដឹងថា រថយន្ដបង្កហេតុនោះជារថយន្ដម៉ាកអ្វីនោះទេ។ លោកអធិការស្រុកបានបន្ដថា ចំពោះរថយន្ដបង្កហេតុដែលបានបុកមនុស្សជិះកង់ស្លាប់ ហើយបានប ើករត់គេចនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកហើយ៕