Honduras គឺជាប្រទេសមួយដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងចំណោមរាល់ប្រទេសដែលមាននៅលើពិភពលោកនេះហើយត្រូវគេស្គាល់ថាជា ប្រទេសមួយដែលជីវិតមនុស្សមានតម្លៃថោក និងរាល់ការធ្វើបុណ្យសព្វគឺរដ្ឋចេញអោយដោយឥតគិតថ្លៃ (Free)។
ជាតួយ៉ាងដូចជាទីក្រុង Tegucigalpa ដែលជារដ្ឋធានីនេះផ្ទាល់គឺមានសេវាកម្មក្នុងការធ្វើបុណ្យសព្វដែលរដ្ឋជាអ្នកចេញប្រាក់ ហើយការសម្លាប់មនុស្សគឺមានស្ទើតែជារៀងរាល់ថ្ងៃនិងដោយគ្មានសន្ដាប់ធ្នាប់។ នៅពេលដែលមនុស្សស្លាប់ភាគច្រើនគេតែងតែទូរសព្ទទៅរកក្រុមសេវាកម្មបុណ្យសព្វនេះបន្ទាប់មកមិនយូរប៉ុន្មាននិងមានរថយន្ត Pick Up ពណ៌ខ្មៅមួយមកដល់ដែលមានមឈូសមួយស្អាតមកជាមួយផង រថយន្តនេះនឹងដឹកសាកសព្វចេញទៅទីកប់សព្វដែលមានតាអាចារ្ររង់ចាំរួចជាស្រេច ដើម្បីឧទ្ទិសព្រលឹងសព្វដល់ព្រះ តែធាតុពិតសម្រាប់សាកសព្វទាំងនោះគឺត្រូវបានគេកប់ដោយរុំនិងផ្លាស្ទីកខ្ចប់សំរាមប៉ុណ្ណោះ។
មូលហេតុដែលនាំអោយប្រទេសនេះមានការសម្លាប់មនុស្សជាច្រើននោះព្រោះតែមូលហេតុមួយចំនួនដូចជា៖១. តាំងពីឆ្នាំ ២០០៩ មកដល់ពេលនេះនៅមានការសម្លាប់ដោយសារនយោបាយ។២. Honduras គឺជាទឹកដីនៃគោលដៅថ្នាំញៀនចេញពី Mexic។៣. ថ្នាំញៀន Cocaine ៧៩% ដែលដឹកចេញពីអាមេរិកខាងត្បូងមកត្រូវបានគេលាក់នៅ Honduras។៤. មនុស្ស ១ នាក់ក្នុងចំណោម ១០ នាក់មានកាំភ្លើងកាន់ សម្លាប់មនុស្សដោយគ្មាននរណាហ៊ានប៉ះពាល់។៥. ជាប្រទេសក្រីក្រមួយ។៦. ពុករលួយ។
ដោយ៖ Blankប្រភពពី៖ BBC