ហុងឌុយរាស៖ តាមការអោយដឹងពីគេហទំព័រ News day កាលពីពេលថ្មីៗនេះ បានអោយដឹងថា តំបន់ប្រជុំកោះ Guanaja ស្ថិតក្នុងប្រទេសហុងឌុយរាស ពេលបច្ចុប្បន្ននេះ គឺមានភាពទាក់ទាញដល់ភ្ងៀវទេសចរណ៍ខ្លាំងណាស់។

គួរបញ្ចាក់ផងដែរថា កោះ Guanaja គឺមានចំងាយ ៧០គីឡូម៉ែត្រភាគជើងឆ្នេរសមុទ្រហុងឌុយរាស និង ១២គីឡូម៉ែត្រពីប្រជុំកោះ Roatan។ ជាមួយដីខ្សាច់សក្បុស ទឹកថ្លាឈ្វេង និងដើម្បីឈើតូចធំ ដែលដុះត្រៀបតា្រអមកោះ បូកថែមជាមួយខ្យល់បរិយាកាសដ៏ត្រជាក់ស្រិបគឺការកត្ដាដ៏សំខាន់ ដែលអាចទាក់ទាញភ្ងៀវទេសចរណ៍រាប់ពាន់នាក់ទៅកាន់កោះ Guanaja នេះ។


អ្វីដែលអាចទាក់ទាញភ្ងៀវទេសចរណ៍មួយទៀតនោះ គឺថានៅចំកណា្ដលកោះ គឺមានសាងសង់ផ្ទះវីឡាដ៏ប្រណិតមួយ ដែលភ្ងៀវទាំងអស់ តែងតែចង់ទៅកំសាន្ដ និងចង់ចូលញាំអាហារនៅទីនោះ។ គួរបញ្ចាក់ផងដែរថា កោះ Guanaja ត្រូវបានអ្នកវិនិយោគិនធំៗ របស់សហរដ្ឋអាមេរិក ធ្វើការចរចារជួល ឬទិញផងដែរ តែកន្លងមកត្រូវបានអាជ្ងាធរកោះនេះបដិសេធ៕
ដោយ៖ នារីប្រភព៖usdivetravel