ក្នុងពេលបញ្ចប់រដូវកាលចាស់ ចូលរដូវកាលថ្មីនេះ មានព័ត៌មានជាច្រើន បាននិយាយថា Ronaldoតែងតែចង់ត្រឡប់មកផ្ទះចាស់ Manchester United វិញជានិច្ច ។ អ្នកគាំទ្ររបស់ Ronaldo តែងតែមានសង្ឃឹមថា Ronaldo មិនលក់ផ្ទះនៅអង់គ្លេសព្រោះ Ronaldo ចង់ត្រឡប់មកវិញ តែពេលនេះក្តីសង្ឃឹមរបស់ពួកគេ បានបាត់អស់ទៅហើយ ។Ronaldo'sផ្ទះវីឡារបស់ Ronaldo ដែលបានដាក់លក់កាលពីម្សិលមិញនេះ មានទីតាំងនៅ Alderley Edgeក្រុង Cheshire មានបន្ទប់គេង ៥ អាងហែលទឹក សូណា និង បន្ទប់មើលភាពយន្ត ។ Ronaldoបានដាក់លក់ក្នុងតំលៃ ៣,៧៥ លានផោន ។ក្តីសង្ឃឹមចុងក្រោយរបស់ អ្នកគាំទ្រក្រុម Manchester United បានរលាយបាត់បង់ទៅហើយ រីឯអនាគតរបស់ Ronaldo នៅ Real Madrid កំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ចាំមើលថា ទីបញ្ចប់ Ronaldo នឹងទៅកន្លែងណា ៕

Ronaldo's
Ronaldo's
Ronaldo's
ដោយ ៖ កុសលប្រភព ៖ k14