Lee Minho ទស្សនិកជនបានស្គាល់គាត់ច្បាស់ជាងគេ នៅក្នុងរឿង Boy Over Flower រឺអាចអាចហៅមួយទៀតថា F4 កូរ៉េ ។ Lee Minho គឺជាតារាសំដែងកូរ៉េម្នាក់ដ៏ល្បី ហើយមានរូបរាងសង្ហាទៀតផង ដែលធ្វើអោយទស្សនិកជននារីៗ ស្រឡាញ់ចូលចិត្តជាខ្លាំង ។

Leeថ្មីៗនេះ Lee Minho ត្រូវបានគេហៅថាជាសេដ្ឋី បន្ទាប់ពីចំណាយលុយដល់ទៅជាង ២ កោដវ៉ុន ទិញផ្ទះវីឡាមួយយ៉ាងធំស្កឹមស្កៃ ដូចតំណាក់ស្តាច់ ។ វីឡានោះមានទីតាំងនៅផ្លូវ Gangnamនៅឯទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ។ វីឡាដ៏ធំស្កឹមស្កៃនោះ មានឈ្មោះថា La Folium មាន ៩ ជាន់ ១៨ Apartment ទីធ្លាធំទីលាយ ហើយក៏មានបន្ទប់ ហាត់ប្រាណ និងរោងកុនលក្ខណគ្រួសារមួយផងដែរ ។

Leeគ្រាន់តែលឺដំណឹងនេះភ្លាម​ ទាំងអ្នកសិល្បៈ និងទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះចំនួនទឹកប្រាក់ ២ កោដវ៉ុនមិនធម្មតាឡើយ ដូចនេះហើយទើបពួកគេ នាំគ្នាហៅ Lee Minhoថាជាសេដ្ឋី ៕