យើងបានដឹងថា តារាចំរៀងវ័យក្មេង Justin Bieber ដែលមានផ្ទះវីឡាមួយយ៉ាងធំ នៅឯរដ្ឋChicago ហើយតែងតែមានពិធីជប់លៀង ជាញឹកញាប់ជាមួយនិងមិត្តភក្តិ Lil Twist និង Lil Zaនោះថ្មីៗនេះ Justin Bieber បានផ្ទុះកំហឹងជាខ្លាំង ជាមួយនិងមិត្តភក្តិទាំង ២ នេះដល់ថ្នាក់ដេញចេញពីផ្ទះវីឡារបស់ខ្លួន ។

It'sបើយោងទៅតាមការ រាយការណ៍ព័ត៌មានមកពីអាមេរិច បានអោយដឹងថា Justin Bieber បានបាត់គ្រឿងអលង្ការដ៏ថ្លៃមួយ ដែលធ្វើអោយរូបគេ ខឹងសម្បារជាខ្លាំង ទៅលើមិត្តភក្តិរបស់ខ្លួនដែលបានពឹងអោយ ជួយមើលផ្ទះរបស់ខ្លួន ពេលដែល Justin Bieber ទៅដើរសំដែង Tour  ។តាមប្រភពព័ត៌មានដដែលបានអោយដឹងថា ក្នុងថ្ងៃដែល Justin Bieber មិននៅផ្ទះ Lil Twist និងLil Za បានធ្វើកម្មវិធីជប់លៀងមួយ ដែលមានអ្នកចូលរួមច្រើនគួរសម ។ ដោយសារតែហេតុនេះហើយទើបបាត់របស់មិនដឹងមុខ ។

JustinLil Twist និង Lil Za បាននិយាយថា ពួកគេមិនបានប៉ះពាល់ គ្រៀងអលង្ការណាមួយរបស់ Justinឡើយ ។ ខាង Justin មិនបានបញ្ចេញមតិអ្វីឡើយជាមួយនិងរឿងនេះ ប្រហែលជាខឹងនិង រូបគេទាំង ២ នេះខ្លាំងណាស់មើលទៅ ៕

 

ដោយ ៖ លីលីប្រភព ៖ mirror