អង់គ្លេស៖ ក្មេងស្រីជំទង់ម្នាក់ ដែលមានអាយុ ១៦ឆ្នាំ ត្រូវបានដេកស្លាប់នៅលើរថយន្ដក្រុងយ៉ាងអាណោចអាធមបំផុត និងខណៈដែលក្រុមប៉ូលីស បានកំណត់មុខសញ្ញា និងឈានដល់ការចាប់ខ្លួនជនអាវខ្មៅម្នាក់ ដែលអាវខ្មៅគេពាក់នោះ គឺមានរូបខ្លានៅពីខាងក្រោយ។

Christina Edkins គឺជាក្មេងស្រី ដែលមានរូបស្អាតម្នាក់ មានវ័យ ១៦ឆ្នាំ ត្រូវបានស្លាប់ ដោយមានដែកចុងស្រួចមុតមួយ ចាក់ចូលទៅក្នុងបេះដូងរបស់នាង ដែលធ្វើអោយនាង បានដេកស្លាប់នៅលើកៅអី របស់រថយន្ដក្រុង ស្របពេលកំពុងធ្វើដំណើរពីផ្ទះ ទៅសាលារៀន។


ក្រុមប៉ូលីស បានបង្ហាញថា នាង Christina ត្រូវបានស្លាប់នៅលើរថយន្ដ ដែលមានលេខ ០៩ មានចំណតរថយយន្ដនៅ ឯទីក្រុង Birmingham។ ក្រុមប៉ូលីស បានបញ្ចាក់ថា ការចាប់បានតាមកាមេរ៉ា គឺបង្ហាញថា មានតែបុរសម្នាក់ដែលមានអាវខ្មៅនឹង មានរូបខ្លាទេ ដែលជាប់ទាក់ទឹនក្នុងរឿងឃាតកម្មនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការសន្និជាដំហ៊ានដំបូង គឺថា ការសម្លាប់ខ្លួនសិស្សស្រីនេះ គឺកើតឡើងដោយសារតែរឿងស្នេហា។ តែយ៉ាងណាក៏ដោយ ក៏ឃាតករអាវខ្មៅនោះ គឺជាមនុស្សម្នាក់ ដែលបានធ្វើអោយ មនុស្សជាច្រើន ក្នុងទីក្រុង មានការភ័យរអា ផងដែរ៕
ដោយ៖ ណារិន្ទប្រភព៖ newsday