ការិយាល័យតំណាងសភាពាណិជ្ជកម្មអាមេរិច ទើបតែជំនួសមុខឲ្យលោកប្រធានាធិបតីអាមេរិចដាក់សំណើ បោះចោលនូវការបញ្ជាហាមលក់ iPhone 4, iPhone 3GS, iPad 3G និង iPad 2 3G AT&T ដែលការិយាល័យពាណិជ្ជកម្មអន្តរជាតិ (ITC) បានចេញបញ្ជាហាមលក់ កាលពីខែមិថុនាកន្លងទៅនោះ។

Cnet បានឲ្យដឹងថា បន្ទាប់ពីរយះពេល ៦០ថ្ងៃ ក្នុងការត្រួតពិនិត្យឡើងវិញ ទៅលើបញ្ហាប្តឹងផ្តល់ក៏ដូចជាការអនុម័ត លើសំណើពីបណ្តាក្រុមហ៊ុនមួយចំនួន លោកប្រធានាធិបតីអាមេរិច បានសំរេចចិត្ត ដ៏ភ្ញាក់ផ្អើលបំផុតមួយ ក្នុងរយះពេល ២៦ឆ្នាំនេះ។ ចាប់តាំងពីឆ្នាំ ១៩៨៧ មក រដ្ឋាភិបាលអាមេរិច មិនដែលបដិសេធ រាល់ការបញ្ជាហាមឃាត់លក់ណាមួយ ពី ITC នោះទេ។

តំណាងសភាពាណិជ្ជកម្ម បានឲ្យដឹងថា ការបញ្ជាហាមពី ITC ត្រូវបានបដិសេធ ដោយហេតុផលវាជះឥទ្ធិពលដល់ការប្រកួតប្រជែង ពីបណ្តាក្រុមហ៊ុនផ្សេងៗ ក្នុងមូលដ្ឋានសេដ្ឋកិច្ចអាមេរិច ទន្ទឹមនឹងនោះវាក៏មានផលប៉ះពាល់មិនតិចឡើយ ដល់អ្នកប្រើប្រាស់ នៅក្នុងប្រទេសនេះ។ ក្នុងនោះ អ្នកតំណាងរដ្ឋាភិបាល ជំនួសមុខឲ្យលោក Obama បានបញ្ជាក់ថា ការផ្តល់នូវប័ណ្ណប៉ាតង់ គឺត្រូវត្រួតពិនិត្យឲ្យបានដិតដល់បំផុត ដោយសារតែវាត្រូវបានជុំរុញលើកកំពស់ ទាំងការច្នៃប្រឌិត ទាំងការកើនឡើងមូលដ្ឋានសេដ្ឋកិច្ច។

/

Samsung, ក្រុមហ៊ុនដែលកំពុងឲ្យ Apple ត្រូវសងសំណង ព្រោះតែរំលោភប័ណ្ណប៉ាតង់ 3G របស់ខ្លួន: ពួកយើងពិតជាអស់សង្ឃឹមខ្លាំងណាស់ ចំពោះអ្នកតំណាងសភាពាណិជ្ជកម្មអាមេរិច ដែលបានចោលនូវការបញ្ជា ហាមលក់ពី ITC៕

ដោយ៖ សិលាប្រភព៖ VE