បើតាមប្រពភព័ត៌មានកាលពីពេលថ្មីនេះៗ បានឲ្យដឹងថា Man Uth បានសំរេចចិត្ត បញ្ឈប់បោះពុម្ពអាវប្រកួតលេខ ៧ ដែលមានឈ្មោះ Antonio Valencia ហើយ។ ទង្វើនេះ តើ Man Uth កំពុងតែចង់ទុកអាវលេខ ៧ នេះ សំរាប់ Cristiano Ronaldo ឬ?
កាលពីមួយឆ្នាំមុន Manchester United បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានសំរេចចិត្ត ប្រគល់អាវលេខ ៧ ទៅឲ្យកីឡាករ ខ្សែបំរើស្លាប Valencia ព្រោះថា អាវលេខ ៧ របស់ Manchester United នៅតែបានគេចាត់ទុកថា ជានិមិត្តសញ្ញា នៃកីឡាករឆ្នើមៗបំផុត។
ចាប់ពី George Best, Bryan Robson, Eric Cantona, David Beckham, Ronaldo សុទ្ធតែបានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនយ៉ាងច្បាស់នៅ Man Uth ដែលធ្វើឲ្យអាវលេខ ៧ តែងតែជាមោទនភាពយ៉ាងខ្លាំង សំរាប់ Manucian។ ជាក់ស្តែង ចាប់តាំងពីថ្ងៃដែល Ronaldo ប្តូរទៅលេងនៅ Real Madrid, អាវលេខ ៧ បានបាត់បង់តំលៃរបស់ខ្លួន អស់យ៉ាងច្រើន។
Michael Owen ហើយក្រោយមក Antonio Vanlencia ហាក់ដូចជា ពាក់មិនត្រូវ អាវលេខ ៧ ទាល់តែសោះ។ ជាពិសេស Valencia ដែលមួយរដូវកាលកន្លងទៅនេះ គាត់លេងអន់មែនទែន។
ប៉ុន្តែពេលនេះ Valencia អាចនឹងរួចផុតសំពាធដ៏ធ្ងន់ ពីអាវលេខ ៧ នេះហើយ (អាវពាក់ត្រូវ បានតែកីឡាករឆ្នើម) ព្រោះថ្នាក់ដឹកនាំក្លឹប Manchester United បានសំរេចចិត្ត បញ្ឈប់បោះពុម្ពអាវប្រកួតលេខ ៧ ជាមួយនឹងឈ្មោះកីឡាករនេះទៀតហើយ។

រឿងនេះមានន័យថា អាវលេខ ៧ របស់ Manchester United នៅរដូវកាលថ្មី នឹងទុកសំរាប់ឈ្មោះផ្សេងទៀត ដែលអាចជាកីឡាករឆ្នើមណាមួយ ដែលនឹងចុះកិច្ចសន្យាលេងឲ្យ Manchester Unitedនៅថ្ងៃខាងមុខនេះ។ តើកីឡាករឆ្នើមម្នាក់នោះ អាចជា Cristiano Ronaldo ដែល Manchester United កំពុងតែចង់នាំវិលត្រលប់មកផ្ទះវិញ មែនដែរឬទេ?
ដោយ៖ សិលាប្រភព៖ Zng