width=456

គ្រឿងផ្សំ៖ -សាច់គោ (សាច់​កំភួន សាច់​ស្លម្ជូរគ្រឿង មិនបាច់​យក​សាច់​ផុយទេ) -ត្រកួន 

របៀបធ្វើ៖ -ហាន់​សាច់គោជា​បន្ទះតូចៗ -បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម​ សណ្តែកដីលីង។ -ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ) -ដាក់គល់ស្លឹកគ្រៃបុក និង ប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់សាច់គោច្របល់ចូល​គ្នា។  -ដាក់ម្ជូរ​សណ្តាន់ ឫ អំពិលទុំ រួច​ដាក់ទឹកត្រី អំបិល ស្ករបិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។  -ថែមទឹករំងាស់ មួយស្របក់ អោយសាច់គោផុយ​ រួច​ភ្លក់រសជាតិប្រៃ ឬ ផ្អែម ជា​​ការ​ស្រេច។ -ត្រកួន​ត្រូវកាត់​ខ្លីៗ  ចាំ​ពេល​រៀប​ញ៉ាំ​ ចាំ​ដាក់​ចូល​ ទើប​នៅ​ពណ៌​បៃតង​ស្រស់ ហើយមាន​រសជាតិឆ្ងាញ់ មិនរលួយពេក។

ដោយ៖ វណ្ណៈប្រភព៖ Cambodian Cooking