ផ្លែប័រ ត្រូវបានគេដឹងថា ជាប្រភេទផ្លែឈើម្យ៉ាង ដែលអត្ថប្រយោជន៍បំផុត នៅលើផែនដី។ផ្លែប័រ មានផ្ទុកនូវ សារធាតុចិញ្ចឹម និង វីតាមីន ជាច្រើនដូចជា៖ វីតាមីន A, B, C, E និង​​ Kនិង ទង់ដែង​ ដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិសរសៃ ប្រូតេ ផូស្វ័រ។ល។ សារធាតុចិញ្ចឹមនិង វីតាមីន ទាំងនេះ គឺតួនាទីយ៉ាងសំខាន់ សំរាប់ថែរក្សាសុខភាពរបស់មនុស្សគ្រប់រូប។

/

ជួយឱ្យភ្នែកមានសុខភាពល្អ៖ ផ្លែប័រ  មានផ្ទុកសារធាតុចិញ្ចឹម និង វីតាមីន ជាច្រើន ដូចជាcarotenoid leutein និងសារធាតុការពារប្រិកម្មអុកស៊ីត ដែលមានតួនាទី ជួយថែរក្សារភ្នែកឱ្យមានសុខភាពល្អ មើលឃើញច្បាស់ល្អ ជំងឺភ្នែកឡើងបាយ ភ្នែកស្រវាំង នៅពេលជរា។

ម្យ៉ាងវិញទៀត សារធាតុវីតាមីន E ដែលមានផ្ទុកនៅក្នុងផ្លែប័រ អាចជួយការពារភ ប្រឆាំង ជំងឺរ៉េទីនភ្នែក ឬ ជំងឺក្រដាសភ្នែក មិនឱ្យឆ្លងពីអ្នកដទៃ។

ជួយរំលាយអាហារ៖ ផ្លែប័រ ក៏មានផ្ទុកនូវសារធាតុវីតាមីន B ដែលអាចជួយរំលាយអាហារដែលយ៉ាងល្អប្រសើរ។ ជាពិសេស វាក៏មានសមត្ថភាព ជួយថែរក្សារាងកាយរបស់អ្នក ឱ្យមានថាមពលខ្លាំងក្លា រឹងមាំបានផងដែរ៕

 

ដោយ៖ វណ្ណៈប្រភព៖ top10homeremedies