ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិ ដ៏ល្បីឈ្មោះរបស់អាហ្សង់ទីន ព្រមទាំងមិត្ដរួមក្រុម បានធ្វើដំណើរ​​មក​កាន់​​ទីក្រុង Manchester ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត មុនពេលក្រុមត្រូវប្រ​ឈម​មុខនិង​ការប្រកួតនៅសប្ដាហ៍ក្រោយនេះ។ 

Lionel Messi ព្រមទាំងមិត្ដរួមក្រុមជម្រើសជាតិជាច្រើននាក់ បានធ្វើដំណើរមកដល់ ទឹកដី Manchester ហើយ គឺក្នុងគោលបំណងចូលហ្វឹកហាត់ដើម្បី​ត្រៀមខ្លួនចូលរួមប្រកួតជាលក្ចណៈមិត្ដភាព រវាង​ប្រទេស​ទាំងពីរ គឺ អាហ្សង់ទីន នឹង ព័រទុយហ្គាល់ នៅសប្ដាហ៍ក្រោយ​ នៅទីលានពហុកីឡរដ្ឋាន Old Trafford ។ ​

កីឡាករជម្រើសជាតិអាហ្សង់ទីនទាំងអស់ដែលទើបតែមកដល់ គឺនិងចូលទៅស្នាក់នៅ​ឯ  Etihad ដែលជាទឹកដីរបស់ Manchester City ក្រៅពីនេាះទៀតក៏មានវត្ដមាន របស់ Angel Di Maria របស់ Manchester United ផង ដែលត្រូវស្នាក់នៅទីនោះ​ ដើម្បីធ្វើការហ្វឹកហាត់ ជុំគ្នាមុនពេលការ​ប្រកួតត្រូវចូលមកដល់ ។

/

/

/

/

/ 

ដោយ៖ អឿ អ៊ុយប្រភព៖ Mirror