ការប្រកួតវគ្គផ្តាច់ព្រាត់ពានរង្វាន់King Cup ជាមួយ Athletic Bibaoជាការប្រកួតចុងក្រោយដែលPep Guardiola អង្គុយលើកៅអីគ្រូបង្វឹករបស់Barca។ Messiនិងមិត្តរួមក្លឹប បានប្តេជ្ញាចិត្តដណ្តើមយកពានឲបានដើម្បីជារង្វាន់សំរាប់គ្រូបង្វឹករបស់ខ្លួននៅថ្ងៃលាគ្នា។

Pep Guardiola បានសំរេចចិត្តប្រកាសលាលែងពីតំណែងជាគ្រូបង្វឹករបស់Barcaកាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយថ្ងៃស្អែកគឺជាការប្រកួតចុងក្រោយដែលPep អង្គុយលើកៅអីជាគ្រូបង្វឹកនៅពហុកីឡាដ្ឋានNou Camp។width=500

Pep Guardiola នឹងចាកចេញពីBarca ក្រោយការប្រកួតវគ្គផ្តាច់ព្រាត់King Cupបញ្ចប់

ក្នុងរយះពេល៤ឆ្នាំដែលបានដឹកនាំBarca, Guardiola ដណ្តើមបានពានរង្វាន់ទាំងអស់ចំនួន១៣ពានដែលលេចធ្លោនោះគឺ ពានChampions League ២ និងLa Liga ៣។ ជាមួយអ្វីបានធ្វើPep Guardiolaពិតជាសក្តិសមទទួលបានរង្វាន់ដ៏មានន័យមួយក្នុងថ្ងៃបោះជំហ៊ានចាកចេញពីក្លឹប។ គ្មានអ្វីអស្ចារ្យជាងនេះ ប្រសិនបើថ្ងៃស្អែកកីឡាកររបស់Barca អាចបំបាក់Athletic Bilbaoដើម្បីយកពានរង្វាន់ King Cupជូនវីរបុរសដែលបាននៅជាមួយពួកគេអស់រយះពេល៤ឆ្នាំមកនេះ។មានអ្នកគាំទ្រជាច្រើនបានមកទស្សនាBarca ហ្វឹកហាត់ ហើយពួកគេបានស្រែកទៅក្រុមកីឡាករថាៈ “ចូរយកKing Cup ជំនួសនូវពាក្យលាជាមួយPep”។ ឆ្លើយតបនឹងសំណូមពរនេះ ក្រុមកីឡាករBarcaបានសន្យាយ៉ាងមុតមាំថា នឹងលេងឲអស់ពីសមត្ថភាពក្នុងកំរិតខ្ពស់បំផុតរបស់ខ្លួនដើម្បីPep៕

ដោយ៖ nanoប្រភព៖ zing