ខេត្តក្រចេះ ៖ សមត្ថកិច្ចស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនាងក្រមុំតែមិនបានសំរេច ។ ជនសង្ស័យម្នាក់នេះជាមុខសញ្ញារបស់ប៉ូលិសលើករណីចោរកម្ម ដែលតុលាការបានចេញដីកាតាមចាប់ខ្លួនផងដែរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ មករា នៅចំណុចលើច្រាំងទន្លេ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ។ តាមប្រភពមន្ត្រីប៉ូលិសឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះទូច ភារុំ ហៅប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី មុខរបរមិនពិតប្រាកដ ។ ប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ មករា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅលើនារីរងគ្រោះអាយុ១៦ឆ្នាំ នៅច្រាំងទន្លេ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខណៈដែលនារីរងគ្រោះបានចុះទៅច្រាំងទន្លេ ដើម្បីយកសន្ទូចឱ្យបងប្រុស ហើយជននេះឆ្លៀតឱកាសបានធ្វើសកម្មភាពចាប់រំលោភតែមិនបានសំរេចដូចបំណងទេ ដោយសារពេលកំពុងធ្វើសកម្មភាពនោះនារីរងគ្រោះបានរើប្រវាយស្រែកហៅឱ្យគេជួយ ក៏ត្រូវបានបងប្រុសរត់ទៅជួយទាន់ ។ រីឯជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភមិនបានសំរេចក៏រត់ចូលព្រៃគេចខ្លួន តែត្រូវក្រុមគ្រួសាររបស់នារីរងគ្រោះប្ដឹងសមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានស្រុកតាមចាប ់ខ្លួនបានក្នុងរយៈពេលមួយថ្ងៃបន្ទាប់ ។មន្ដ្រីប៉ូលិសបានបន្តទៀតថា ជនសង្ស័យជាមុខសញ្ញាដែលប៉ូលិសកំពុងតាមប្រមាញ់ឃាត់ខ្លួនទៅតាមអំណាចដីការលេខ២៣១.នខ២០១ ០ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ របស់លោកតូច សាខឿន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដពីបទចោរកម្ម ដោយជននេះនិងបក្សពួកបានធ្វើសកម្មភាពលួចទូករបស់ប្រជាពលរដ្ឋនៅឃុំថ្មគ្រែ ស្រុកចិត្របុរី មួយគ្រឿង ដែលបានប្រព្រឹត្ដនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ ហើយរត់គេចខ្លួន ។ ជនជាប់ចោទត្រូវកំលាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់វិធានការបន្ដរទៅតាមផ្លូវច្បាប់ ៕