បុរសជាឪពុកម្នាក់ត្រូវនគរបាលស្រុកវាលវែង ធ្វើការឃាត់ខ្លូន បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករងគ្រោះ ដែលជាកូនស្រីបង្កើត របស់ខ្លួនដែលហេតុការណ៍នេះកើតឡើងនៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២ តុលា ២០១២ ។
លោកអនុសេនីយ៍ឯកធាង ឡេង អធិការនៃអធិការដ្ឋាននគរបាល ស្រុកវាលវែង បានប្រាប់ឲ្យដឹងថាជនសង្ស័យឈ្មោះប៉ិច ភឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំកើត ហេតុ មុខរបរធ្វើស្រែចំការ និង ដើរដាក់អន្ទាក់សត្វ មានប្រពន្ធអាយុ៤៩ឆ្នាំ ព្រមទាំងកូនប្រុស ស្រី៥នាក់។
ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន
នារីរងគ្រោះ ឈ្មោះ បច«លប ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ មានទីលំនៅភូមិឃុំកើតហេត ខាងលើ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានបបួលកូនស្រី បង្កើតដ៍ស្អាតរបស់ខ្លួនក្រោកពីព្រលឹម ទៅមើលអន្ទាក់ ដែលខ្លួនដាក់ទាក់យកសត្វព្រៃ ចម្ងាយ ពី ផ្ទះប្រហែល៣០០ម៉ែត្រ។ ប្រភពបន្តថា ដោយឃើញកូនដូចមានសម្រស់ស្រស់គួរឲ្យចាប់ចិត្ត មានសភាពស្ងាត់ផងនោះ ជនសង្ស័យប៉ិច ភឿន ជាឪពុកក៍ធ្វើសកម្មភាពបំរុងនិងចាប់រំលោភ តែមិនបានសម្រេចនោះទេ ពេលត្រឡប់មកផ្ទះ ជនសង្ស័យគំរាមមិនឲ្យជនរងគ្រោះនិយាយរឿងទាំងនេះ ប្រាប់ម្តាយ និងអ្នកណាផ្សេងទៀតបានដឹងនោះឡើយ។
ក្រោយពីបានទទួលពាក្យ បណ្តឹងរបស់នារីរងគ្រោះ និងបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសារុន ចាន់ធី ស្នងការនគរបាល ខេត្តពោធិសាត់ ភ្លាមៗនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឿន នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៥តុលានេះតែម្តង។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តរឿង អាស្រូវនេះមែន ដោយសារខ្លួនស្រវិងស្រា លុះអស់ជាតិសូរ៉ាក្នុងខ្លួនទើបដឹងថាខុស។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Police