ចំនួនតួរលេខតំលៃរបស់ Galaxy S 4 ដែលបានមកពីក្រុមហ៊ុន IHS iSuppli ត្រូវបានបង្ហាញ ក្រោយពីការដោះរើ ស្មាតហ្វូន Galaxy S4 ។ ក្នុងនោះ តំលៃឧបករណ៍ផ្សេងៗដែលមិនរាប់បញ្ចូលឈ្នួល នៃការតំឡើង, ផលិត, marketing, ផ្សាយពាណិជ្ជកម្ម...របស់ស្មាតហ្វូន Galaxy S4 Version មិនមាន 4G មានតំលៃប្រហែល 236 USD។ តួរលេខនេះខ្ពស់ជាង 15% បើប្រៀបតំលៃឧបករណ៍ផ្សេងៗកាលពីពេលមុនរបស់ Galaxy S III ដោយសារតែការអាប់ហ្រ្គេដ Chip,អេក្រង់, មេម៉ូរីក្នុង និងបណ្តាឧបករណ៍ Sensor...។ តំលៃលក់ជាផ្លូវការរបស់ស្មាតហ្វូននេះSamsung មិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។ ក្រោយពីបូកបន្ថែមចំណាយ ទៅលើការផលិត គឺ Galaxy S 4 Version HSPA (ដែលបានកំនត់ថាប្រើ chip Exynos 8 core) ចំណាយអស់ 244 USD ចំណែក Version LTE (ប្រើ chip Snapdragon 600) គឺថោកជាង 3 USD ៕


ដោយ៖ សិលាប្រភព៖ TTE & VE