អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយ កាលពីពេលថ្មីនេះថា មនុស្សស្រីម្នាក់ត្រូវបានដើមឈើ ដូលរលំកិនស្លាប់ ខណៈដែលខ្លួនបានទៅបោះតង់គេងនៅក្រោមដើមឈើ ដ៏ធំមួយ។

width=458

ប្រភពដដែលបានអោយដឹងថា ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានកើតឡើង ក្នុងតំបន់Western Way នៃប្រទេសអស់គ្លេស ស្របពេលដែលនាង Michelle Conroy មានវ័យ ២១ឆ្នាំ បាននាំប្រុសស្នេហ៍ និងមិត្ដភ័ក្រម្នាក់ទៀត ទៅបោះតង់គេងនៅក្រោមដើមឈើមួយ។ រំពេជ្រនោះស្រាប់តែមានខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ ដោយគិតថាមិនអី ពួកគេក៏នៅបន្ដគេងក្រោមដើមឈើនោះទៀត ប៉ុន្មានម៉ោងក្រោយមក ដើមឈើក៏រលំចុះមក ហើយបានកិននាង Conroy តែម្ដង។

width=458នាង Michelle Conroy មុនពេលស្លាប់

ទោះបីជាយ៉ាងណាក៏ដោយ ក៏នាង Conroy ត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យផងដែរ ស្របពេលដែលមិត្រប្រុសរបស់នាង និងមិត្រភ័ក្រម្នាក់ទៀតរងរបួសតិចតួច។ ពេលមេឃងងឹត កល់នឹងភ្លៀង ចូរអ្នកស្វែងរកកន្លែង ដែលសុវត្ថិភាព ដូចជាក្នុងផ្ទះ សាលារៀន ឬអាចជាវត្ដអារាមជាដើម៕

ដោយ៖ មឿនប្រភព៖ newsday