ខេត្តតាកែវ ៖ ទោះបីជាមានសមត្ថកិច្ចប៉ូលិសចរាចរឈរនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីស្រុកគិរីវង់ រហូតមកដល់ក្រុងដូនកែវយ៉ាងណាក៏ដោយ គេនៅតែឃើញមានរថយន្តដឹកសំពីងសំពោងហួសកំណត់ធ្វើចរាចរណ៍ដឹកទំនិញពីច្រកទ្វារអន្តរជាត ិភ្នំដិនមកចូលខេត្តជារៀងរាល់ថ្ងៃដដែល ។ ប្រជាពលរដ្ឋរស់នៅក្រុងដូនកែវ បាននាំគ្នាសំដែងនូវការងឿងឆ្ងល់ថា បច្ចុប្បន្នមានរថយន្តដឹកទំនិញសំពីងសំពោងមកពីច្រកទ្វារអន្តរជាតិភ្នំដិនចូលមកខេត្តជ ារៀងរាល់ថ្ងៃ អត់ដែលឃើញមានសមត្ថកិច្ចណាអើពើទប់ស្កាត់ឡើយ ឃើញតែចេញមកកាក់ឡានទាំងអស់នោះយកលុយតែប៉ុណ្ណោះ បញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសំបើមណាស់ គួរតែអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ថ្នាក់ចាត់វិធានការលើករណីនេះផង ។ប្រភពដដែលបន្តថា ទន្ទឹមនឹងរថយន្តដឹកទំនិញសំពីងសំពោងនោះ នាពេលនេះមានរថយន្តដឹកដែក និងរថយន្តដឹកស្រូវលើសតោនកំពុងធ្វើចរាចរណ៍បំផ្លាញផ្លូវជាតិលេខ២រាល់ថ្ងៃ ហើយមានរថយន្តយីឌុបដឹកស្រូវសរសេរអក្សរកាត់ដាក់លើកញ្ចក់រថយន្ត ដើម្បីបន្លាចសមត្ថកិច្ចនៅតាមដងផ្លូវជាតិ ហើយកន្លែងទីតាំងជញ្ជីងថ្លឹងឡាននៅតាមគោលដៅទៀតផង ។ ប្រភពពីមន្ត្រីជញ្ជីងថ្លឹងឡានខេត្តបានឱ្យដឹងថា រថយន្តយីឌុបដែលមានសរសេរអក្សរកាត់បិទនៅលើកញ្ចក់ជាក្រុមឡានរបស់អ្នកធំដែលក្រុមទាំងនេ ះ សុទ្ធតែដឹកស្រូវលើសតោនមិនដែលឈប់ឱ្យថ្លឹងម្តងណាទេ ពេលនេះរថយន្តទាំងនេះកំពុងបំផ្លាញផ្លូវជាតិលេខ២យ៉ាងធ្ងន់ធ្ងរ ។ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានត្រឹមតែរាយការណ៍ជូនលោកអភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប៉ុណ្ណោះ ៕