អ្នកប្រហែលជាធ្លាប់បានប្រើឆត្រដើរនៅក្រោមទឹកភ្លៀង ដូច្នេះ អ្នកក៏ប្រហែលជាបានដឹងអំពីផលប្រយោជន៍របស់វា ក៏ប៉ុន្ដែ វាក៏មានការលំបាកខ្លះៗដែរ នៅពេលមានខ្យល់ខ្លាំង ឬដើរនៅតាមផ្លូវចង្អៀត។

/

ដោយសារតែមើលឃើញកត្តាលំបាកខាង​លើ​នេះហើយ ក្រុមអ្នករចនាចិន មានគំនិតមួយ ដែលហៅថា Air Umbrella។ គំនិតនេះ បច្ចុប្បន្ន ត្រូវបានគេដាក់ឡើង បង្ហាញនៅលើទំព័រ Kickstarter ដើម្បីប្រមូលទុន សម្រាប់ផលិត។

ឆត្រ Air Umbrella ប្រើប្រាស់ខ្យល់ ជំនួសឱ្យក្រណាត់ធម្មតា ដើម្បីបាំងទឹកភ្លៀង។ ខ្យល់ដែលបាញ់ចេញដងឆត្រ នឹងរុញច្រានគ្រាប់ភ្លៀង ធ្លាក់ទៅខាង ជួយឱ្យអ្នកគេចផុតទឹកការទទឹក។

/

មកដល់ពេលនេះ គម្រោងខាងលើ ទទួលបានខ្ទង់ប្រាក់ពីទំព័រ Kickstarter ចំនួនជាង ២៥.០២៤ ដុល្លារអាមេរិក គឺលើសពីខ្ទង់ប្រាក់ដែលត្រូវការក្នុងការផលិត គឺត្រឹមតែ ១០.០០០ដុល្លារអាមេរិក ខណៈនៅសល់ ៩ថ្ងៃទៀត ទើបបញ្ចប់ដំណាក់កាលប្រមូលទុន នៅលើទំព័រ Kickstarter។

/

ឆត្រ Air Umbrella នឹងមាន ៣ម៉ូដែល ទី ១ វាមានប្រវែង ៣០សង់ទីម៉ែត្រ ទម្ងន់ ៥០០ក្រាម និងមានថ្ម ថាមពល ១៥នាទី សម្រាប់ស្ដ្រី។ ម៉ូដែលទី ២ មានប្រវែង ៥០សង់ទីម៉ែត្រ ទម្ងន់ ៨០០ក្រាម និងថាមពលថ្ម ៣០នាទី។ ម៉ូដែលទី ៣ មានប្រវែង អាចផ្លាស់ប្ដូរបាន ពី ៥០ ទៅ ៨០សង់ទីម៉ែត្រ មានទម្ងន់ ៨៥០ក្រាម និងមានថាមពលថ្ម ៣០នាទី។ ឆត្រ Air Umbrella ទាំង ៣ម៉ូដែលនេះ មានទទឹង ៣៤សង់ទីម៉ែត្រ។

/

តាមគម្រោង ឆត្រ Air Umbrella នឹងត្រូវបានផលិត ចាប់ពីខែកញ្ញា ឆ្នាំ ២០១៥ ហើយអ្នកដែលបានដាក់ទុនតាមរយៈទំព័រ Kick starter នឹងទទួលបានផលិតផលនេះ នៅខែធ្នូ ឆ្នាំ ២០១៥។ ប្រការនេះ មានន័យថា អតិថិជនធម្មតា នឹងត្រូវរង់ចាំរហូតដល់ដើមឆ្នាំ ២០១៦៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Kickstarter