កូរ៉េ ៖ កាលថ្ងៃទី២ ខែកញ្ញាកន្លងទៅនេះ មានវេបសាយមួយបានចុះផ្សាយថាទើបតែបង្ហាញឲ្យឃើញនូវកម្រងរូបថតរបស់តារាសម្ដែងស្រីល្បីឈ្មោះ Kim Tae Hee នៅពេលនាងកំពុងថតស្ប៉តពាណិជ្ជកម្មមួយ ។
ប្រភពដដែលបានឲ្យដឹងថា ដោយសារតែបានចុះកិច្ចសន្យាមុន ដូចនេះភរិយាយរបស់តារាចម្រៀង លោក Jung Ji hoon ដែលជនជាតិកម្ពុជាយើងស្គាល់ឈ្មោះក្រៅរបស់គាត់ថា Rain នាងត្រូវតែបំពេញគ្រប់ការងារបើទោះបីជាកំពុងមានកូននៅខែទី៧ ក៏ដោយចុះ ។
ទោះបីជាយ៉ាងណាក៏ដោយចុះ ស្ប៉តនេះបានថតផ្នែកខាងលើច្រើន ព្រោះមិនចង់ឲ្យឃើញពោះធំ ខណៈនេះផងដែរ អ្នកគាំទ្រក៏បានសម្តែងនូវក្តីព្រួយបារម្ភដ៏សុខភាព និងសុវត្ថិភាពកូនក្នុងផ្ទៃរបស់នាងផងដែរ ទើបចង់ឲ្យ Kim Tae Hee កាត់បន្ថយការពាក់ស្បែកជើងកែងជាងនេះទៅច្រើនតាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo