ការរួមភេទរវាងនារី និងនារីត្រូវបានគេចាត់ទុកថា អត្រាគ្រោះថ្នាក់ដោយសារការឆ្លងជំងឺ កាមរោគ និងអេដស៍តិចតួចបំផុត។ ពួកគេធ្វើការរួមភេទ តាមរយះតាមការបំបោសអង្អែល តាមរន្ធយូនី តាមគូទដោយធ្វើការសកបញ្ចូលឧបករណ៍ទៅក្នុងរន្ធភេទឬគូថ។ ការប្រព្រឹត្តិបែបនេះគឺដើម្បីបំពេញចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែមានចំនុចមួយចំនួនដែលអ្នកត្រូវតែដឹង និង ជៀសវាងដើម្បីសុខភាពផ្លូវភេទ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលអ្នកគួរតែជៀសវាង៖
១. ផ្លាស់ប្តូរស្រោមអនាម័យថ្មីជានិច្ចរាល់ពេលចែករំលែកឧបករណ៍រួមភេទទៅដៃគូ ប្រសិនបើអ្នករួមភេទជាមួយដៃគូរ ដោយប្រើប្រាស់ឧបករណ៍រួមភេទ សូកចូលទៅក្នុងអវយវៈភេទរបស់អ្នក និងដែគូរអ្នកនោះ វាគឺជាកត្តាប្រឈមមុខខ្ពស់ ក្នុងការចំលងជំងឺផ្សេងៗ ជាពិសេសគឺជំងឺអេដស៏តែម្តង។
២. ជៀសវៀងប្រើប្រាស់ប្រេងជំនួយដែលមិនដឹងប្រវត្តិច្បាស់លាស់សូមប្រើប្រាស់តែទឹករំអិលដែលប្រើប្រាស់សំរាប់ជំនួយដល់ការរួមភេទ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា ឧទាហរណ៍ដូចជាៈ ណាំបឺវ័នភ្លឺស(Number One Plus)ជាដើម។ កុំប្រើឡេប្រភេទដូចជា៖ Vaseline(ឡេថែរក្សាស្បែក) ឬសារធាតុរំអិលមួយចំនួនដែលប្រើសំរាប់សំលាប់មេជីវិតឈ្មោលពីព្រោះ វាអាចធ្វើអោយអ្នកឈឺចាប់ និងរមាស់។
៣. ការធ្វើអនាម័យ សូមលាងសំអាតនូវឧបករណ៍ដែលអ្នកប្រើប្រាស់សំរាប់រួមភេទនោះជាមួយសាប៊ូនិងទឹកក្តៅ។ប្រសិនបើដៃរបស់អ្នកមានដំបៅ ឬ មានរលាត់ស្បែកនោះសូមប្រើស្រោមដៃស្បើង ពាក់ការពារមុនពេលអ្នកប្រើម្រាមដៃសូកបញ្ចូលទៅក្នុង រន្ធយូនីរបស់អ្នក ឬ ដៃគូរអ្នក។ សូមចងចាំថា ក្រចកដៃអាចធ្វើអោយអ្នកមានរបួស ឬបំផ្លាញភ្នាសរំអិល ដូចនេះអ្នកគួរកាត់វាចេញ។
៤. ឈាមរដូវ កំឡុងពេលមានរដូវការចេញឈាមអាចកើតឡើងបាន ប្រសិនបេអ្និកប្រើវិធីសាស្ត្រមួយចំនួនដែលធ្វើអោយមានរបួស ក្នុងការរួមភេទ។ សូមអ្នកធ្វើការប្រុងប្រយត្ន័ចំពោះឈាមមួយចំនួនដែលមាននៅក្នុងមាត់ រន្ធទ្វាមាស រន្ធគូថ។ល។ ពីព្រោះអ្នកអាចនឹងឆ្លងមេរោគអេដស៍ និងកាមរោគពីដៃគូររបស់អ្នកបានដោយងាយ។
៥. ដំណើរអស់រដូវ នៅពេលជិតអស់រដូវ នារីបង្កើតទឹករំអិលធម្មជាតិបានមិនច្រើនឡើយ ពិសេសជាងនេះភ្នាសរំអិលងាយនឹងឆាប់ខូច ដូចនេះអ្នកត្រូវប្រើទឹករំអិល ណាំបឺវ័នភ្លឺស(Number One Plus) ដើម្បីជួយក្នុងការរួមភេទ។

ដោយៈ វណ្ណៈប្រភពៈ healthandlove