ជាការពិតណាស់ កម្មវិធីប្រកួតកីឡាអូឡាពិករដូវក្តៅឆ្នាំ 2012 នៅក្នុងទីក្រុងឡុង  នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺនៅថ្ងៃទី 27 កក្កដាដែលនៅសល់តែរយៈមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ។

width=481

បើតាមប្រភពព័ត៌មាន បានអោយដឹងថា   កីឡាករកីឡាការី  មកពីជុំវិញពិភពលោកនឹងមកដល់ទីក្រុងឡុង ក្នុងអំឡុងថ្ងៃទី26 កក្កដា  ដែលមានចំនួនដល់ទៅ 16,000 នាក់ឯណោះ តែទន្ទឹមនិងការមកដល់នេះ    បើតាមប្រភពសារព័ត៌មាន មួយចំនួន ក៏បានបញ្ជាក់ផងដែរថា  ពួកគេអាចនឹងទទួលរងឥទ្ធិពលផ្សេងៗ  ស្របពេលដែលក្រុមបាតុករបម្រុងនឹងធ្វើកូដកម្មនៅក្នុងថ្ងៃនោះផងដែរ

គួរបញ្ជាក់ផងដែរថា ក្រុមបាតុករទាំងអស់មានចំនួនដល់ទៅរាប់ពាន់ ដែលមានគំរោងចេញមកធ្វើកូដកម្មនៅក្នុងអំឡុងថ្ងៃទី  26 កក្កដា ខាងមុខនេះ ដើម្បីធ្វើការប្រឆាំងតវ៉ាទាក់ទងនឹង  ការងារ ក៏ដូចប្រាក់បៀរវត្សរ៍ ជាដើម។ លើសពីនេះទៅទៀត បើតាមសម្តីរបស់ប្រធានសហជីព​ បានអោយដឹងថាក្រុមបាតុកររបស់ពួកគេនឹងមិនធ្វើទុកទោមេ្នញអ្វីនោះទេចំពោះ  កម្មវិធីប្រកួតកីឡាអូឡាំពិកដ៏ធំមួយនេះ  ពោលគឺពួកគេសម្រេចចិត្តចេញមកធ្វើកូដកម្មមុនពេលការមកដល់នៃការប្រកួតមួយថ្ងៃ ក៏ដូចជា ការមកដល់របសអ្នកចូលរួមប្រកួតទាំងអស់ ដើម្បីដាក់សំពាធអោយរដ្ឋាភិបាល ដោះស្រាយរាល់បញ្ហាទាំងអស់អោយបានសមស្របតែប៉ុណ្ណោះ។

width=493

ទន្ទឹមនឹងការចេញធ្វើកូដកម្មរបស់ពួកគេនេះ បើយោងតាមសមាគមសហជីបក៏បានបញ្ចាក់ផងដែរថាមកពី  Home Office បានចេញផ្សាយគំរោងដោយបន្ថយ ក៏ដូចជាកាត់បន្ថយប្រាក់បៀវត្សរ៍ នៅក្នុងអំឡុងឆ្នាំ 2015 ខាងមុខនេះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ news.sky