XOLO ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ មកពីឥណ្ឌា ទើបតែបានឧទ្ទេសនាមម៉ូដែលស្មាតហ្វូន Q1011 គ្រឿងម៉ាស៊ីនលំដាប់ល្អ ប៉ុន្ដែតម្លៃទាប។

ដោយគ្រាន់តែចំណាយ ១៦៦ដុល្លារអាមេរិក អ្នកនឹងទិញបានស្មាតហ្វូន Android ដែលមានគ្រឿងម៉ាស៊ីនលំដាប់ល្អ។ XOLO Q1011 នឹងដំណើរការដោយប្រូសេសឺរ Quad-Core 1.3GHz, 1GB RAM, អេក្រង់ 5 inch ដែលមានរីសូលូសឹន 720p និងកាមេរ៉ាក្រោយ 8MP មានភ្លើង flashLED, កាមេរ៉ាមុខ 2MP ។

ក្រៅពីនេះ XOLO Q1011 ក៏ប្រើស៊ីម ២ , អង្គចងចាំក្នុងម៉ាស៊ីន 4GB និងមានរន្ធសម្រាប់ microSD ។ ម៉ាស៊ីននេះ ប្រើប្រាស់ថ្មដែលមានថាមពល 2.250mAh ហើយអ្វីដែលអស្ចារ្យជាងនេះ នោះគឺ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 4.4 KitKat ។

កន្លងមក នៅក្នុងព្រឹត្តិការណ៍ Google I/O ២០១៤ ក្រុមហ៊ុន Google បានប្រកាសអំពីគម្រោង Android One សម្រាប់បណ្ដាឧបករណ៍ Android ដែលមានតម្លៃ ក្រោម ១០០ដុល្លារអាមេរិក ដូច្នេះ គេជឿថា ក្នុងពេលខាងមុខ XOLO អាចនឹងក្លាយជាក្រុមហ៊ុនមួយ ដែលផលិតស្មាតហ្វូន ក្នុងគម្រោង Android One របស់ Google ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Gsmarena/ XOLO