សម្ព័ន្ធ Uefa បានពិន័យសមាគមន៍បាល់ទាត់ អង់គ្លេស (FA) និង សេប៊ីយ៉ា (FSS) កាលពីល្ងាចថ្ងៃអង្គារ ឲ្យបិទការប្រកួតចំនួន ២១ប្រកួត។    សមាគមន៍ទាំងពីរនេះត្រូវបានពិន័យដោយសារតែជំលោះរវាងក្រុមទាំងពីរ ក្នុងព្រឹត្តិការណ៍ 2013 Uefa European Under-21 Championship។

នៅពេលបញ្ចប់ការប្រកួតដែល ក្រុមអង់គ្លេសបានយកឈ្នះ ក្រុមសេប៊ីយ៉ា ដោយបញ្ចូលទី 1-0។ បន្ទាប់មក ក្រុមអ្នកគាំទ្រ សេប៊ីយ៉ា  បានគប់គ្រាប់កាំជ្រួចចូលទីលានប្រកួតដាក់ក្រុមកីឡាករអង់គ្លេស។   កីឡាករអងគ្លេស ក៏សំដែងអកប្បកិរិយាដែលប្រកាន់ពូជសាសន៍មកលើក្រុមសេប៊ីយ៉ា ដែលបង្ករឲ្យមានជំលោះ។

width=441

អ្នកគ្រប់គ្រងទូទៅរបស់សមាគមន៍ FA      របស់អង់គ្លេសបានបដិសេធនឹងការពិន័យរបស់ Uefaដោយបាននិយាយថា    “កីឡាករអង់គ្លេសមានសិទ្ធសំដែងអកប្បកិរិយារើសអើងលើ ក្រុមសេប៊ីយ៉ា  នៅពេលដែលអ្នកគាំទ្រ ក្រុមសេប៊ីយ៉ា បានគប់កាំជ្រួចមកលើកីឡាកររបស់ខ្លួន”។

ករណីនេះនឹងត្រូវពិភាក្សា នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់    Uefa Control និង Disciplinary Body នៅថ្ងែ ២២ វិច្ឆិការខាងមុខនេះ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.