រាជធានីភ្នំពេញ ៖ លោកអ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា គ.ជ.ប ប្រកាសបញ្ជីបោះឆ្នោត២០១០ ជាផ្លូវការរកឃើញឈ្មោះខ្មោច១៧៧.៩៧៦ និងចុះឈ្មោះថ្មី៣៨៩.៣៥៣នាក់ ។ #ការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះនេះដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១០ ដែលបានចាប់ផ្តើមពីថ្ងៃទី២ តុលា ដល់ថ្ងៃទី២០ តុលា ២០១០ ឃុំ-សង្កាត់ចំនួន១.៦២១ ទូទាំង២៤ខេត្ត-រាជធានី ។ ក្នុងនោះ គ.ជ.ប បានទទួលពាក្យបណ្តឹងចំនួន២២ករណីពីតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋអំពីភាពមិនប្រក្រតី ដើម្បីឱ្យ គ.ជ.ប ដោះស្រាយ ហើយ គ.ជ.ប ក៏បានដោះស្រាយរួចរាល់អស់ហើយ ។មានគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារទាក់ទងនឹងការបោះឆ្នោតក៏បានបញ្ជូនបុគ្គលិ ករបស់ខ្លួនមកចូលរួមពិនិត្យការចុះឈ្មោះថ្មី និងពិនិត្យបញ្ជីឈ្មោះដែរ ។ លោកទេព នីថា បានថ្លែងថា គ.ជ.ប បានចំណាយប្រាក់ប្រមាណ១,១លានដុល្លារអាមេរិក សំរាប់ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះថ្មី ។ ការចុះឈ្មោះអ្នកបោះឆ្នោតពេលនេះមានសភាពល្អជាងឆ្នាំកន្លងទៅ ហើយ គ.ជ.ប បានបង្កលក្ខណៈងាយស្រួលច្រើនដល់ការចុះឈ្មោះ និងកាពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១១ ៕