រូបភាពច្បាស់គួរសមមួយ ស្តីពីស្មាតហ្វូន Windows Phone ថ្មី Lumia 928 របស់ Nokia ទើបតែលេចចេញនៅលើអ៊ីនធឺណេត។ ព័ត៌មានចចាមអារាមបាននិយាយថា Lumia 928 នឹងមានសំបកធ្វើពីអាលុយមីញ៉ូម ក្នុងរូបភាពបានឲ្យឃើញថា ម៉ូដែលនេះមានរាងស្រដៀងនឹងម៉ូដែល Lumia 920 ដែលប្រើប្រាស់សំបកធ្វើពី Poly-carbonate ស្រោបតួម៉ាស៊ីនទាំងមូល។

តាម GSM Arena, Lumia 928 អាចមានរូបសណ្ឋានប្រហែលនឹង Lumia 920, ប្រើ chip Qualcomm Snapdragon S4 Dual Core, អេក្រង់អាចមានទំហំ 4,5 inch កំរិតពន្លឺ 768 x 1.280 pixel។ លក្ខណៈគួរឲ្យចាប់អារម្មណ៍នោះ គឺកាមេរ៉ានៅផ្នែកខាងក្រោយ 928 ប្រើប្រាស់អំពូល Flash Xenon ជំនួសឲ្យអំពូល Flash LED មាននៅលើ 920។

Lumia 928 ជាស្មាតហ្វូន Windows Phone អាចប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត Verizon ដែលនឹងធ្វើការអភិវឌ្ឍន៍ នៅអាមេរិចក្នុងរយះពេលខាងមុខ។ ជាក់ស្តែង Nokia នៅតែមិនទាន់ធ្វើការបញ្ជាក់នូវព័ត៌មានអ្វីទាំងអស់ស្តីពីបញ្ហានេះ។

/

ទន្ទឹមនឹងស្មាតហ្វូន Windows Phone នេះ ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវរូបភាពមួយចំនួនស្តីពី Tablet អាថ៌កំបាំងមួយ របស់ខ្លួន ត្រូវបានគេហៅថា Nokia Tab៕

/

/

/

ដោយ៖ សិលាប្រភព៖ VE