យ៉ាងហោច មានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់រថយន្ដមួយបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៩នាទីព្រឹកមិញនៅច្បារអំពៅ។
អ្នកដែលបានឃើញហេតុករណ៍នេះ ប្រាប់អោយដឹងថា រថយន្ដក្រឡុកស៊ីម៉ង់មួយគ្រឿង ធ្វើដំណើរពីទិសខាងលិច ឆ្លងតាមស្ពានមកផ្សារច្បារអំពៅ បានជ្រុលចង្កូត មកបុកអ្នករត់ម៉ូតូឌុបម្នាក់ បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ។ គ្រោះថា្នក់នេះ បានធ្វើអោយមនុស្ស ២នាក់ផ្សេងទៀតរងរបួសធ្ងន់ផងដែរ។
តាមការអោយដឹងពីអ្នកនៅកន្លែងកើតហេតុ មូលហេតុនៃគ្រោះថ្នាក់នេះ កើតឡើងដោយសាររថយន្ដក្រឡុកស៊ីម៉ង់ដាច់ហ្វ្រាំង ខណៈពេលកំពុងបើកបរចុះពីរលើស្ពាន ឆ្លងមកផ្សារច្បារអំពៅ។
បន្ទាប់ពីដាច់ហ្រ្វាំង រថយន្ដក្រឡុកស៊ីម៉ង់ដែលមានស្លាកលេខ ភ្នំពេញ 5A -0126 ជ្រុលទៅបុកម៉ូតូជាច្រើនគ្រឿង រួចក៏ជ្រុលចង្កូតមកស្ដាំ ទៅបុកនឹងរថយន្ដកាម៉ារីមួយគ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2Q 2625 ដែលកំពុងចតនៅមុខផ្ទះ៕




ដោយ ៖ សូរីយ៉ា