វីដេអូមួយ ដែលមានរយះពេល ១នាទី និង ៣១ វិនាទី បានបង្ហាញឲ្យឃើញពី គ្រោះថ្នាក់ចរាចរណ៍ មួយ ដែលមានរថយន្តជាង ១០០ គ្រឿង បានបុកបន្តបន្ទុយគ្នា នៅលើផ្លូវហាយវេមួយកន្លែង នៅ សហរដ្ឋអាមេរិច។

គ្រោះថ្នាក់ដំបូង បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៨ និង២៥នាទី កាលពីថ្ងៃទី ១៤ ខែកុម្ភះ (ម៉ោងនៅក្នុងតំបន់) កន្លងទៅនេះ នៅពេលដែលរថយន្តចំនួន ១០ គ្រឿង និងឡានដឹកទំនិញមួយ គ្រឿង បានបុកជាមួយគ្នា ដែលបានធ្វើឲ្យ រថយន្តជាងមួយគ្រឿងទៀត បានជ្រុលបុកបន្តបន្ទុយគ្នា ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានបណ្តាលឲ្យមានមនុស្សរងរបួស ៣០នាក់ និងធ្វើឲ្យរថយន្ត ស្ទះផ្លូវបន្តគ្នា មានរយះចម្ងាយដល់ទៅ ១៥ គីឡូម៉ែត្រ នៅលើផ្លូវហាយវេ មួយកន្លែងនៅរដ្ឋ Pennsylvania បន្ទាប់ពីការធ្លាក់ព្រិលយ៉ាងក្រាស់មួយ។

ចង់ដឹងច្បាស់ថា គ្រោះថ្នាក់ដ៏អាក្រក់នេះ យ៉ាងដូចម្តេចនោះ? សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រែសម្រួល៖ សិលាប្រភព៖ kenh14