ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកសំបូរឃាត់ខ្លួនភ្លាមពីបទពេលស្រវឹងស្រាដុតផ្ទះរបស់បងថ្លៃឆេ ះអស់គ្មានសល់ ។ មន្ដ្រីប៉ូលិសស្រុកសំបូរឱ្យដឹងថា បុរសជាប់ចោទឈ្មោះឡៃ រត្ន័ អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងឃុំបឹងចារ ស្រុកសំបូរ រីឯបុរសម្ចាស់ផ្ទះឈ្មោះម៉ែន សន អាយុ៥៤ឆ្នាំ ជាបងប្រុសរបស់ប្រពន្ធជនជាប់ចោទមានទីលំនៅក្នុងភូមិជាមួយគ្នា ។ លោកប៊ុន ឈឿន អធិការស្រុកសំបូរបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ មករា ជនជាប់ចោទស្រវឹងស្រាបានយកដែកកេះកេះដុតជញ្ជាំងផ្ទះរបស់បងថ្លៃទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រធ្វើពីឈើប្រក់ស្បូវ ជញ្ជាំងស្លឹក បណ្ដាលឱ្យឆេះអស់មិនមាននរណាជួយពន្លត់ទាន់ឡើយ។លោកអធិការបន្ដថា បុរសជាប់ចោទជាមនុស្សចូលចិត្ដផឹកស្រា និងមានចរិតកោងកាចពេលស្រវឹងធ្វើឱ្យអ្នកភូមិ និងបងប្អូនមិនសូវចូលចិត្ដរាប់អានទេ ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងមក សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ ។ បុរសជាប់ចោទរូបនេះសារភាពថា គេធ្វើបែបនោះដោយសារតែស្រវឹងស្រាបាត់ស្មារតី ។ លោកអធិការស្រុកបន្ដរទៀតថា ជនជាប់ចោទ ត្រូវកំលាំងជំនាញនៃអធិការដ្ឋានស្រុកកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានកាលពីថ្ងៃទ ី១៧ មករា ដើម្បីចាត់វិធានការបន្ត ៕