ករណីគ្រោះថ្នាក់ចរាចរណ៍១០លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី១៨ តុលា ឆ្នាំ ២០១២ កន្លងទៅ បានបណ្ដាលអោយមានមនុស្សស្លាប់ និងរងរបួស ចំនួន ៣៤នាក់។
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានមនុស្ស២នាក់ បានស្លាប់ខណៈដែលមានអ្នករងរបួសធ្ងន់ ២៣នាក់ និងស្រាល៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើង១០លើក នៅថ្ងៃទី១៨ តុលានេះ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាត យានយន្តសរុប១៩គ្រឿង ក្នុងនោះម៉ូតូ៨គ្រឿង រថយន្តធុនស្រាល៨គ្រឿង រថយន្តធុនធ្ងន់១គ្រឿង និងយានផ្សេងៗ២គ្រឿង ។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន៥លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្ដាំ៣លើក បត់គ្រោះថ្នាក់១លើក ថ្មើរជើង១នាក់ និងគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ៤នាក់ ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ PL