កោះតៃវ៉ាន់៖ មានស្រី្តជនជាតិតៃវ៉ាន់ ២នាក់ បានរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ហើយនេះ គឺជាលើកដំបូង ដែលមនុស្សមានភេទដូចគ្នា បានរៀបអាពាហ៍ពិពាហ៍ នៅលើកោះតៃវ៉ាន់។
យោងតាមបណ្តាញសារពត៌មាន bangkokpost បានឱ្យដឹងថា កូនក្រមុំទាំង ២នាក់ បានស្លៀកពាក់ឈុតកូនក្រមុំ ដូចគ្នា ដោយអញ្ជើញព្រះសង្ឈ ១អង្គ មកធ្វើជាសាក្សី និងសូត្រមន្ត សុំសិរីសួស្តី តាមបែបព្រះពុទ្ធសាសនា។
ក្រុមអ្នកសិទ្ធិមនុស្ស បាននិយាយថា យើងសង្ឈឹមថា រដ្ឋាភិបាលតៃវ៉ាន់ នឹងអនុញ្ញាតឱ្យក្រុមមនុស្ស ដែលមានភេទដូចគ្នា ស្រឡាញ់គ្នា អាចរស់នៅជាមួយគ្នា និងអាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ក្នុងពេលឆាប់ៗ នេះ៕


ដោយ៖ វណ្ណៈប្រភព៖ bangkokpost