ជំងឺស្រែង គឺជាប្រភេទជំងឺស្បែកដ៏សាមញ្ញមួយ ដែលតែងតែកើតនៅលើស្បែកមនុស្ស ជាពិសេសតាមរយៈការស្លៀកពាក់ ខោអាវជាប់ខ្លួន ផ្អាប់ទុកយូរពេក  បង្កឱ្យមានរោគឆ្លងទៅលើស្បែក ដែលបណ្តាលឱ្យកើតមានជំងឺស្រែង និងមានរោគសញ្ញាជាកន្ទួលរមាស់តូចៗ នៅលើស្បែក។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗ បីយ៉ាង អាចជួយឱ្យព្យាបាលកំចាត់ជំងឺស្រែង នៅលើស្បែក បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

/

វិធីទី១៖ សូមយកគ្រាប់ល្ហុង  ហាលថ្ងៃឱ្យស្ងួតរយៈបេល ៤ ទៅ ៥ម៉ោង បន្ទាប់មក យកវាមកកិនឱ្យម៉្ឋដ លាយជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែក កន្លែងកើតស្រែង ២ ទៅ៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។

វិធីទី២៖ សូមយកគ្រាប់ម៉ូតាត ១ស្លាបព្រាកាហ្វេ  កិនឱ្យម៉ដ្ឋ  លាយជាមួយនឹងទឹកបន្តិច  កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកកន្លែងកើតស្រែង ទុករយៈពេល៦០នាទី រួចលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

វិធីទី៣៖ សូមយកស្លឹកដើមដង្កៀបក្តាម  កិនឱ្យម៉ដ្ឋ  ត្រងយកទឹកឱ្យបាន  ២ ស្លាបព្រាកាហ្វេ រួចលាបនៅកន្លែងកើតស្រែង ដោយប្រើក្រណាត់ ជ្រលក់ជូតនៅលើស្បែក៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda