បណ្តារទូរស័ព្ទ Smartphones single coreមានតំលៃប្រហែល300USD កំពុងជាជំរើសដ៏សក្តិសមសំរាប់អ្នកប្រើប្រាស់ជាច្រើននាក់ ក្នុងពេលដែលបណ្តារផលិតផលdual core នៅមានតំលៃខ្ពស់នៅឡើយ។
HTC One V

HTC One V មាន RAM 512MB, អេក្រង់ 3,7 inch WVGA LCD កាមេរ៉ា5 megapixel។ វាប្រើប្រព័ន្ធប្រតិបត្តិកាAndroid 4.0 Ice Cream Sandwich, មេម៉ូរីក្នុង4GB, អាចភ្ជាប់ជាមួយGPS, Wi-Fi និង Bluetooth។ តំលៃរបស់HTC One V ប្រហែល 277 USD។
LG Optimus Sol

LG Optimus Sol ជាប្រភេទទូរស័ព្ទAndroid Gingerbread ដែលមានលក្ខណៈfashion។ Smartphoneនេះមានរាងស្តើង ស្រាល មានអេក្រង់3,8 inch WVGA ultra AMOLED ថ្មទំហំ1500 mAh, រយះពេលប្រើប្រាស់គឺកើនពី20 ដល់ 30% បើប្រៀបនឹងsmartphone LG មុនៗ។ តំលៃរបស់វាប្រហែល315USD
Nokia 603

Nokia 603បានរចនាឡើងដូចនឹងគំរូទូរស័ព្ទNokia Lumia 710។ ប៉ុន្តែពីរmodelនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្សេងគ្នា។ Nokia 603 មិនប្រើប្រាស់Windows Phone 7ទេ តែជំនួសដោយប្រព័ន្ធប្រតិបត្តិការSymbian Belle និងមានតំលៃប្រហែល299 USD។
Samsung Omnia W

Omnia W បំពាក់នូវអេក្រង់Super AMOLED រូសណ្ឋានសមរម្យ cameraថតរូបគុណភាពខ្ពស់។ខាងមុខមានផ្ទៃពណ៌ខ្មៅ ហើយមានតំលៃប្រហែល307 USD។
Sony Experia Sola

Xperia Sola មានអេក្រង់ប្រភេទ floating touch ធ្វើកិច្ចការបានដោយមិនចាំបាច់ប៉ះអេក្រង់ ហើយវាមានតំលៃប្រហែល347 USD។ Sony Xperia sola មានកំរាស់9,9 mm អេក្រង់ 3,7 inch FWVGA ( 480 x 854 pixel) camera 5 megapixel ថតវីដេអូ 720p។ វាអាចភ្ជាប់ជាមួយNFC និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 2.3។
ដោយ៖ nanoប្រភព៖ zing