ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន MARACANA ប្រទេសប្រស៊ីល ដែលជាជំនួបរវាងក្រុមជំរើសជាតិ Spain ប៉ះជាមួយនិង Tahiti ។ ក្រុមទាំង ២ នៅក្នុងពូល B ក្នុងការប្រកួត ConfederationCup 2013 នេះ ។
ការប្រកួតចាប់ផ្តើម នៅតង់ទី ១ ក្រុម Spain គាបសង្កត់គ្របទៅលើក្រុម Tahiti ជាខ្លាំងរហូតដល់ស៊ុតបាន ៤ គ្រាប់ដោយកីឡាករ Torres (៥,៣៣), David Silva (៣១), David Villa (៣៩) ។ ចូលដល់តង់ទី ២ Spain នៅតែសម្រុកបន្ថែមទៀត ធ្វើអោយ Tahiti ងើបមុខមិនរួច ដោយស៊ុតបន្ថែម៦ គ្រាប់ទៀតដោយកីឡាករ David Villa (៤៩,៦៤,៨៩), Torres (៥៧,៧៩), Juan Mata (៨៩) ។ចប់ការប្រកួត Spain ឈ្នះ Tahiti ដាច់ក្នុងលទ្ធផល ១០ ទល់ ០ ៕

ដោយ ៖ កុសលប្រភព ៖ k14,youtube