ព័ត៌មានអន្តរជាតិ
>
ព័ត៌មានជាតិ
កាមរីបោះពួយលឿនដូចព្យុះបុកម៉ូតូ
21/01/2011 13:01
ខេត្តស្ទឹងត្រែង ៖ រថយន្តកាមរីគូទស្វិតមួយគ្រឿង បោះពួយយ៉ាងលឿនរេចង្កូតទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងបណ្តាលឱ្យបុរស៣នាក់ប៉ើងចេញពី ម៉ូតូ ធ្លាក់ចូលក្នុងប្រឡាយរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះបុរស២នាក់បានដាច់ជើងត្រឹមជង្គង់គួរឱ្យតក់ស្លុត ហើយក្រោយមកបុរសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ និងម្នាក់ទៀតបាក់ភ្លៅលៀនឆ្អឹងចេញក្រៅ។ ឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៧ ចំណុចមុខអាហារដ្ឋានដើមកកោះ ភូមិអូរពងមាន់ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១ មករា ឆ្នាំ២០១១។សមត្ថកិច្ចនគបាលចរាចរបានឱ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីគូទស្វិត ពណ៌ខ្មៅ ពាក់ ស្លាកលេខ គ-៩០០០ ភព២ ចំណែកម៉ូតូរបស់ ជនរងគ្រោះជាម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មាន ស្លាកលេខ។ ជនរងគ្រោះទី១-មានឈ្មោះ សៀង ឌិន អាយុ៤៥ឆ្នាំ ជាកម្មករ រស់ភូមិបឹង ទីញ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម របួសដាច់កជើង និងបាក់ផ្លូវឆ្វេងហូរ ឈាមច្រើនពេក ទើបស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជនរងគ្រោះទី២-ឈ្មោះជា រ៉ានី អាយុ២៣ឆ្នាំ ជាកម្មករ ហើយជាកូនប្រុសរបស់អ្នកស្លាប់ រងរបួសបាក់ភ្លៅ និងស្មងជើងខាងឆ្វេង និងទី៣-ឈ្មោះម៉ៅ ថូត អាយុ២៣ឆ្នាំ ជាកម្មករ រស់នៅភូមិកោះខ្ញែ ឃុំអូរគ្រៀង ស្រុកសំបូ ខេត្តក្រចេះ រងរបួសដាច់ ជើងខាងឆ្វេងត្រឹមជង្គង់៕
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
ប្រទេសទាំង ១០ ដែលមហាអំណាចអាមេរិក ជំពាក់លុយច្រើនបំផុត លើលោក
06/02/2017 09:47
មេរោគ Zika កំពុងរីករាលដាលជាខ្លាំង នៅអាមេរិកខាងត្បូង, បានឆ្លងពីមូសរាលដាល ដល់មនុស្សរាប់ពាន់នាក់ហើយ
23/01/2016 11:26
សាកសពធ្លាក់យន្ដហោះ AirAsia ៦ នាក់បន្ថែមទៀតហើយ បានត្រូវគេរកឃើញ
23/01/2015 11:28
ម៉ូតូបុក បុរសម្នាក់ស្លាប់ លើកំណាត់ផ្លូវជាតិ លេខ៣ អស់មួយយប់ ព្រឹកឡើងទើបដឹង
11/07/2013 10:22
ទុស្សេខ្សែភ្លើងឆេះបន្ទប់ខារ៉ាអូខេ បូកគោ ផ្អើលទាំងកណ្តាលថ្ងៃត្រង់
04/12/2012 14:09