យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ សហរដ្ឋអាមេរិក 'Geological Survey'កាលពីពេលថ្មីៗកន្លងទៅនេះថា ការបូមប្រេងចេញពីដែនសមុទ្រច្រើនហួសកំណត់ពេក គឺនឹងអាចមាន វិបត្ដិមួយចំនួនដូចជា ខ្យល់ព្យុះ រលលកសមុទ្រ រញ្ជួយដី និងឧបទ្ទេវហេតុផ្សេងៗ ដែលរួមមាន ការកំពប់ប្រេង ឆេះកប៉ាល់ និងការបំពុលជីវសាស្រ្ដចំរុះក្នុងទឹកផងដែរ។

width=457

ការបូមប្រេងដែលមានលក្ខណៈទ្រង់ទ្រាយធំ

width=457ការឆេះកប៉ាល់ Deepwater Horizon នៅ Louisian កាលពីឆ្នាំ ២០១០ទោះបីជាប្រទេសមហាអំណាចខាងប្រេង ដែលរួមមានប្រទេសអារ៉ាប់ផងនោះ បានចា្រនចោលនូវគំនិតថា បញ្ហាខាងលើ គឺមិនសុទតែកើតឡើងដោយសារការបូមឧស្ម័នប្រេងក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាក្រុមអ្នកឃ្លំាមើលបរិស្ថានពិភពលោក បានបង្ហាញនូវទស្សនាយ៉ាងច្បាស់ដែរថា ការបូមប្រេងនៅក្នុងជម្រៅទឹកមួយ ដែលជ្រៅពេក នោះគឺវាពិតណាស់ថា គ្រោះធម្មជាតិទាំងឡាយនឹងកើតមានឡើង។

ជាក់ស្ដែង យើងឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ​ វិបតិ្ដនៃគ្រោះមហន្ដរាយ ដែលកើតចេញអំពីការបូមប្រេងមានច្រើនណាស់ ដូចជាខ្យល់ព្យុះ tsynami នៅកោះ Sumatra និងជាពិសេស គឺការរំជួយដីនៅតំបន់អាស៊ី និងអឺរ៉ុបផងដែរ។

វិបត្ដិធំមួយទៀតគឺថា ការកំពប់ប្រេងក៏ដូចជាការឆេះកប៉ាល់ ដែលបណ្ដាលមកពីការបូមប្រេង គឺធ្វើអោយពពួកសត្វដែលរស់ក្នុងទឹករាប់លានក្បាលបានងាប់។ មនុស្ស រួមមានកម្មករ អ្នកបើកបរកប៉ាល់ ត្រូវបានលិចលង់ និងស្លាប់បាត់បង់ជីវិតរាប់សិបនាក់ជារៀងរាល់ឆ្នាំ។ ជាលទ្ធផល ការបូមប្រេងនៅតែបង្កអោយមានបញ្ហាជាច្រើន ដែលអាចជះឥទ្ធិពលដល់មនុស្សសត្វ និងផលប៉ះពាល់ផ្សែងៗទៀត ដល់ពិភពលោកទាំងមូល ដូច្នេះ ក្នុងនាមយើងជាប្រទេសដែលមានប្រភពរ៉ែប្រែងទាំងអស់ គួរតែគិតអោយបានល្អិតល្អន់ពីបញ្ហានេះ។

ដោយ៖ នារីប្រភព៖ lifeslittlemysteries