រឿងដែលតាមដាន iPhone និងបណ្តាឧបករណ៍ iOS ផ្សេងទៀតពី Apple គឺបានជួយឲ្យបណ្តាក្រុមហ៊ុនពាណិជ្ជកម្មងាយស្រួលក្នុងការកំនត់នូវទីតាំង និងបញ្ជូនសារពាណិជ្ជកម្មទាំងនោះមកដល់អ្នកប្រប្រាស់កាន់តែងាយស្រួលជាងមុនទៅទៀត។
ពីមុន Apple បានធ្វើការបិទនូវកម្មវិធីនេះនៅលើបណ្តា Version iOS ស៊េរីមុនដោយទទួលសម្ពាធពីសាធារណជន ក្រោយពី scandal តាមដានអ្នកប្រើប្រាស់កាលពីឆ្នាំ 2011។

Apple បន្តការតាមដានជាសម្ងាត់ អ្នកប្រើប្រាស់ iPhone
ជាក់ស្តែង កម្មវិធីនេះបានវិលត្រលប់មកវិញនៅលើ iOS 6, ហើយឆ្លាតវៃជាងមុនដោយប្រើប្រាស់បច្ចេកវិទ្យាមានឈ្មោះថា IFA រឺ IDFA, ជាអក្សរសរសេរកាត់របស់ identifier for advertisers”។
ពេលអ្នកប្រើប្រាស់ application ណាមួយ រឺចូលគេហទំព័រណាមួយ គឺមានន័យថាអ្នកកំពុងតែជាគោលដៅរបស់បណ្តាក្រុមហ៊ុនពាណិជ្ជកម្ម។ អត្ថន័យដែលអ្នកកំពុងដំណើរការនោះ នឹងបញ្ជូនIFA ដល់បណ្តា server ពាណិជ្ជកម្ម។ ពេលនោះ ក្រុមហ៊ុនពាណិជ្ជកម្មនឹងកំនត់បានយ៉ាងច្បាស់នូវទីតាំងរបស់អ្នក ហើយនឹងផ្ញើស៉្បតពាណិជ្ជកម្មមួយដែលចំគោលដៅបំផុតទៅនឹងអ្វីដែលអ្នកកំពុងប្រើប្រាស់ (application) រឺកំពុងចូលទស្សនា (Website)។
បច្ចុប្បន្នកម្មវិធីតាមដានអ្នកប្រើប្រាស់នេះ ត្រូវបានបង្កប់នៅ iOS 6 និងលាក់យ៉ាងជ្រៅក្នុង Setting របស់ស្មាតហ្វូន ដែលសមល្មមនឹងអ្នកប្រើប្រាស់មិនអាចដឹងខ្លួនថា ខ្លួនកំពុងតែត្រូវបានតាមដានដោយបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឡើយ។
ខាងក្រោមនេះគឺជាជំហានៗក្នុងការបិទ កម្មវិធីតាមដានអ្នកប្រើប្រាស់នៅលើ iOS 6:

ដំបូងជ្រើសរើស Setting,

បន្ទាប់មកជ្រើសរើស General,

យក About,

ហើយជ្រើសរើសយក Advertising,

ជាចុងក្រោយជ្រើសរើសយក OFF
ដោយ៖ សិលាប្រភព៖ zng