ការបង្ហាញខ្លួនរបស់ HTC J ButterFly រឺ HTC DNA កាលពីពេលថ្មីៗនេះ, Samsung ក៏បានចាប់អារម្មណ៍ចង់ប្រឡូកក្នុងទីផ្សារស្មាតហ្វូនដែលបំពាក់អេក្រង់ទំហំ 5 កំរិតពន្លឺ Full HD - បច្ចេកវិទ្យាថ្មីដែលកំពុងមានការចាប់អារម្មណ៍ច្រើនកាលពីពេលថ្មីៗនេះ។
តាមគេហទំព័រ Asia Economics, សាជីវកម្មអេឡិចត្រូនិចកូរ៉េខាងត្បូង(Samsung) បានរៀបចំគំរោងណែនាំ និងបង្ហាញខ្លួន panel អេក្រង់ 5, Full HD ដំបូងគេដែលផលិតដោយខ្លួនឯងនៅព្រឹត្តិការណ៍ CES 2013។ ជាក់ស្តែងផ្សេងពីបណ្តាអេក្រង់ Super LCD 3 ទំហំ 5 ដែលក្រុមហ៊ុន Sharp បានរច-នាម៉ូដ, panel របស់ Samsung ត្រូវបានប្រើប្រាស់ដោយបច្ចេកវិទ្យា HD Super AMOLED - សន្យាថានឹងមានពណ៌ស្រស់ស្អាតត្រជាក់ភ្នែក និងភ្លឺច្បាស់ល្អ។

អាចក្នុងពេលអនាគតបណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ Samsung សុទ្ធតែត្រូវបានបំពាក់នូវអេក្រង់ទំហំ 5 Full HD (រូបភាពសិប្បនិម្មិត)
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពក៏បានប៉ាន់ស្មានថា Samsung នឹងយកឱកាសនេះបង្ហាញខ្លួននូវស្មាតហ្វូនស៊េរីថ្មីមួយ ហើយច្បាស់ណាស់វានឹងត្រូវបំពាក់ដោយអេក្រង់ 5 Full HD របស់ក្រុមហ៊ុន។ ប្រសិនបើព័ត៌មានខាងលើជាការពិត មិនច្បាស់ថាស្មាតហ្វូនស៊េរីខ្ពស់នេះមានឈ្មោះអ្វីនោះទេ ប៉ុន្តែមនុស្សជាច្រើនបានគិតដល់ Galaxy S IV។ ប៉ុន្តែលទ្ធភាពតិចណាស់ដែលនឹងក្លាយជាការពិតព្រោះថា Galaxy S III ទើបតែបានបង្ហាញខ្លួនកាលពីខែឧសភា ឆ្នាំនេះប៉ុណ្ណោះ ហើយភាពទាក់ទាញរបស់វាក៏កំពុងតែនៅមានឥទ្ធិពលនៅឡើយ៕
ដោយ៖ សិលាប្រភព៖ tte