រាជធានីភ្នំពេញ​ ៖ បុរស​ពីរ​នាក់​ជា​ជាង​ភ្លើង​ និង​ជាង​ម៉ា​ស៊ីន​ ព្រម​ទាំង​ស្ត្រី​ម្នាក់​ទៀត​ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​បាន​រួម​គំនិត​គ្នា​​គាស់​បន្ទប់​គណ​​នេយ ្យ​ និង​គាស់​ទូ​ដែក​នៅ​ក្នុង​បន្ទប់​ថៅ​កែ​ដើម្បី​លួច​យក​លុយ​ ប៉ុន្តែ​ត្រូវ​​សន្តិ​សុខ​យាម​រោង​ចក្រ​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ប៉ូលិស​មូល​ដ្ឋាន​ចាប់​ខ្លួន​បាន​ទាំង​ អស់​គ្នា​​។ ក្រោយ​ពេល​​វែក​មុខ​ទើប​ដឹង​ថា ទូ​ដែក​នោះ​ជា​ទូ​​ដែល​ដាក់​បញ្ឆោត​ប៉ុណ្ណោះ​​គ្មាន​លុយ​នៅ​ក្នុង​នោះ​ទេ​។ ហេតុ​ការណ៍​​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ និង​៥០​នាទីអធ្រាត្រ​​ ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១០​ នៅ​ក្នុង​រោង​ចក្រ​​កាត់​ដេរ​​​យី​ហោ​វីន​សុលស្ថិត​នៅ​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ ក្រុម​ជន​សង្ស័យ​ ១-ឈ្មោះ​ម៉េត ដារ៉ា​ ភេទ​ប្រុស​ ​អាយុ​២៨​ឆ្នាំ​ ជា​ជា​​ង​ភ្លើង​ មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ដងគោម​ ឃុំ​កំពង់​អុស​ ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​​ សព្វ​ថ្ងៃ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​​ ២-ឈ្មោះ​ម៉ាន់​ អឿន ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ជា​ជាង​ម៉ាស៊ីន​​ មាន​ស្រុក​​កំណើត​​នៅ​ភូមិ​កុក​តា​រា ឃុំ​រវៀង​ ស្រុក​សំរោង​ ខេត្ត​តា​កែវ​ សព្វ​ថ្ងៃ​ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ និង​​៣-ឈ្មោះ​សារី វី​ដា ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ ជា​កម្ម​​ការិ​នី​​​រោង​ចក្រ​នោះ​​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។អ្នក​តំណាង​ថៅ​កែ​រោង​ចក្រ​ចេញ​មុខ​ប្តឹង​ជន​ទាំង​៣​នាក់​នោះ ​ឈ្មោះ​គង់​ ដា​វីត ភេទ​ស្រី អាយុ​២៧​ឆ្នាំ​ ជា​បុគ្គ​លិក​រដ្ឋ​បាល​ រស់​នៅ​ផ្ទះ​លេខ​២៨៩ ផ្លូវ​លេខ​១១៩ ភូមិ​៥ សង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការ​មន​។ មន្ត្រី​ប៉ូលិស​ខណ្ឌ​ដង្កោ​ឱ្យ​​​ដឹង​ថា ពេល​ថៅ​កែ​រោង​ចក្រ​ចេញ​ទៅ​ចូល​រួមក្នុង​កម្ម​វិធី​មួយ​នៅ​ខាង​ក្រៅ ឯ​បុគ្គ​លិក​រដ្ឋ​បាល​ ព្រម​ទាំង​កម្មករ​កម្ម​ការិនី​រោង​ចក្រ​ទាំង​អស់​ដល់​ម៉ោង​សំរាក ​ចេញ​ទៅ​ផ្ទះ​អស់​ ក្រុម​ជន​សង្ស័យ​​នាំ​​គ្នា​ចូល​​គាស់​ទ្វារ​​បន្ទប់​បុគ្គ​លិក​រដ្ឋ​បាល​រើ​កកាយ​​យក​លុយ​បាន​ចំនួន​៥០០​ ដុល្លារ​ និង​១០.០០០​រៀល​។ បន្ទាប់​មក​ពួក​គេ​គាស់​ទ្វារ​បន្ទប់​ថៅ​កែ​រោង​ចក្រ​ចូល​ទៅ​ដាប់​ទូ​ដែករក​លុយ​បន្ត​ទៀត​។ ទូ​ដែក​នោះ​រឹង​មាំ​ណាស់​ធ្វើ​ឱ្យ​ជន​សង្ស័យខក​ចិត្ត​ ព្រោះ​ដាប់​​អត់​របើក​។ ​ទោះ​បី​ជា​យ៉ាង​ណា​ក្តី ​នៅ​ក្នុង​ទូ​ដែក​នោះ​គ្មាន​លុយ​សូម្បី​​១​រៀល​​ឡើយ​ គឺ​ថៅ​កែ​គ្រាន់​តែ​ដាក់​បញ្ឆោត​ប៉ុណ្ណោះ​ ឯ​លុយទុកនៅ​ក្នុង​​​ទូ​ដែក​ផ្សេង​។ប្រភព​ដដែល​​បន្ត​ទៀត​ថា ក្រោយ​ពេលដាប់​ទូ​មិន​បានសំរេច​ជន​សង្ស័យ​២​នាក់​​ចាក​ចេញ​ទៅ​ទាំង​ខក​ចិត្ត​ដោយ​ទុកស្ត្រី​ម្នាក់​ជា​​បក ្ស​ពួក​នៅ​ពួន​ ក្នុង​បន្ទប់​រដ្ឋ​បាល​រង់​ចាំ​បន្លំ​ចូល​ធ្វើ​ការ​នៅ​វេលា​ព្រឹក​ឡើង​ ព្រោះ​​មិន​អាច​ចេញ​ទៅ​ទាំង​យប់​បាន​ទេ​ ​ខ្លាច​ក្រុម​សន្តិ​សុខ​សង្ស័យ។ ក្រោយ​ពេល​កើត​​ហេតុ​​ប្រមាណ​ជាង​១​ម៉ោង ​ថៅ​កែ​រោង​ចក្រ​​ទៅ​ដល់​បន្ទប់​​របស់​ខ្លួន​វិញ ហើយ​ឃើញ​ស្នាម​គាស់​ និង​រើ​កកាយ​ ឯ​ទូ​ដែក​មាន​ស្នាម​គាស់​។ ថៅ​កែ​បាន​ហៅ​​សន្តិ​សុខឱ្យទៅ​ពិនិត្យ​​មើល​គ្រប់​កន្លែង​ ហើយ​ប្រទះ​ឃើញ​ស្ត្រី​​សង្ស័យម្នាក់​នោះ​​នៅ​ក្នុង​បន្ទប់​រដ្ឋ​បាលក៏​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន​ តែ​ម្តង​។ប្រភព​ព័ត៌​មាន​​បន្ត​ទៀត​ថា ស្ត្រី​ឈ្មោះ​សារី វី​ដា បាន​និយាយ​ថា នាង​ត្រូវ​ឈ្មោះ​ម៉េត​ ដារ៉ា និង​ឈ្មោះ​ម៉ាន់ អឿន​ ​គំរាម​រក​​សំលាប់​ចោល​ឱ្យ​ចូល​រួម​ធ្វើ​សកម្ម​ភាព​ជាមួយ​ពួក​គេ។ ជន​ទាំង​ពីរ​នាក់​នោះ​បានគំរាម​នាងឱ្យ​ចូល​រួម​​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​មករា តែនាង​​មិនព្រម​ត្រូវ​​ពួក​គេ​គំរាម​សំលាប់​ចោល​។ លុះ​ដល់​​យប់​កើត​ហេតុ​ពួក​គេ​​គំរាម​នាង​តាម​ទូរ​ស័ព្ទ​ម្តង​ទៀត​ ហើយ​ដោយ​ខ្លាច​ស្លាប់​នាង​ក៏​យល់​ព្រម​។ ជន​ទាំង​២​នាក់​​នោះ​ប្រគល់​កូន​សោ​ឱ្យ​នាង​ចាក់​ឱ្យ​ពួក​គេ​ចូល​តាម​ទ្វារ​ក្រោយ​ដើម្បី​ធ្វើ​សកម្ម​ភាព​ ។ ប៉ូលិស​និយាយ​ថា​ ក្រោយ​ពេល​មាន​ចំលើយ​សារភាព​​ពី​ស្ត្រី​រូប​នោះ​ទើប​សមត្ថ​កិច្ច​​ឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​​ពីរ​នាក់ ​ទៀត​ និង​ដក​ហូត​បាន​ឧប​ករណ៍​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕