គ្រឿងផ្សំ -សាច់មាន់១ ជំហៀង (ប្រហែល ៦៤០ ក្រាម)-ស្ពៃតៀ ៦៤០ ក្រាម -ទឹកដោះគោឆៅ ២កំប៉ុង -ផ្លែពុទ្រាចិន ៣ផ្លែ -សម្បក ក្រូចសើច ក្រៀម ១បន្ទះ-ខ្ញី ២បន្ទះ-អំបិលសមល្មម (ទៅតាមចំណង់ចំណូលចិត្តសាប ប្រៃ) -ទឹក ៨កែវ

វិធីធ្វើ ដំបូង លាងសាច់មាន់ ឱ្យស្អាត កាប់ជា ២កំណាត់ រួចដាក់ស្រុះ ក្នុងទឹកក្ដៅលាយខ្ញី រួចស្រង់ចេញទុក។ បន្ទាប់មក យកស្ពៃតឿ ១ ដើម ពុះជា ២ចម្រៀក រួចយកផ្លែពុទ្រាចិន និង លាងសម្បកក្រូចសើចឱ្យស្អាតទុក។ ចុងក្រោយ ចាក់ទឹកក្នុងឆ្នាំង និង ដាក់សម្បកក្រូចសើច ផ្លែពុទ្រាចិន ស្ងោរឱ្យពុះ ទើបដាច់មាន់ និង ស្ពៃតៀចូល។ រួចស្ងោររំងាស់ រយៈពេល ១ម៉ោង ដោយប្រើភ្លើងល្មមៗ ហើយចាក់ទឹកដោះ គោឆៅ និង បង់អំបិលចូល ស្ងោររងាស់ទាល់តែ ពុះទើបដួស ដាក់ចានជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian