រាជធានីភ្នំពេញ ៖ គួរកត់សំគាល់ថា អគ្គីភ័យនេះបានប្រើអំណាចពេញទំហឹងរាលដាលមកជិតដល់ជញ្ជាំងអធិការដ្ឋាននគរបាលខណ្ឌឫស្ស ីកែវ គឺឆេះរោលរាលតិចៗហើយ ខណៈឡានទឹករបស់សមត្ថកិច្ចកំពុងបាញ់ទប់ស្កាត់យ៉ាងខ្លាំងកុំឱ្យវាលេបត្របាក់អធិការដ្ឋា ននេះមួយទៀត ។ ចំណែកកំណាត់ផ្លូវជាតិលេខ៥ ត្រូវបានបិទដោយអន្លើផងដែរ និងផ្លូវផ្សេងៗទៀតពាក់ព័ន្ថនឹងការធ្វើដំណើរចូលមកកាន់កន្លែងកើតហេតុក៏ត្រូវបានបិទដូចគ្ន ា ដើម្បីឱ្យសមត្ថកិច្ចងាយស្រួលធ្វើការ និងបង្កលក្ខណៈងាយស្រួលដល់រថយន្តពន្លត់អគ្គីភ័យចូលទៅបាញ់ទឹក ។សមត្ថកិច្ចចំរុះមានប៉េអឹម ប៉ូលិស និងមន្ត្រីអាជ្ញាធរបានមមាញឹករត់ខ្វែងដៃខ្វែងជើងដើម្បីចាត់ចែងកំលាំងធ្វើការពន្លត់ អគ្គីភ័យជាមួយនឹងការស្រែកបញ្ជាតាមវិទ្យុទាក់ទងឱ្យបិទផ្លូវចេញ-ចូលរបស់អ្នកដំណើររៀបចំសណ្តាប់ធ្នាប់និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះរត់ឆ ្លេឆ្លា ។ ព័ត៌មានជំហានដំបូង សមត្ថកិច្ចគ្រាន់តែប៉ាន់ប្រមាណថា លំនៅឋានរកេតរកូតរបស់អ្នកក្រីក្រប្រមាណជាង១០០ខ្នងប៉ុណ្ណោះត្រូវបានឆាបឆេះ ហើយតំបន់នោះមានស្ថានភាពស្មុគស្មាញរញៃរញុកដូចសំបុកចាប ផ្លូវតូចចង្អៀត មិនអំណោយផលដល់រថយន្តពន្លត់អគ្គីភ័យចូលទៅបាញ់ទឹកនោះទេ គឺបាញ់ទឹករំលងពីអគារ ឬលំនៅឋានប្រជាពលរដ្ឋដែលនៅជាប់មាត់ផ្លូវជាតិលេខ៥ចូលទៅកាន់កន្លែងឆេះ ៕
