អង់គ្លេស៖ តាមសេចក្ដីរាយការណ៏របស់សារពត៌មានក្រុង Southamptom ប្រទេសអង់គ្លេសកាលពីព្រឹកមិញនេះថា មានរថយន្ដក្រុងធំមួយគ្រឿង ដែលផ្ទុកអ្នកដំណើរពេញ បានធា្លក់ពីលើដងផ្លូវមួយ ចូលទៅក្នុងជ្រោះ ជម្រៅដល់ទៅ ៣០ feet ។

តាមប្រភពពត៌មានខាងលើបានអោយដឹងថា ហេតុការណ៍គួរអោយរន្ទត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១.៣០ព្រឹក នៅលើដង Bath ត្រង់កំណាត់ផ្លូវលេខ ៣៦A តំបន់Somer-set ប្រទេសអង់គ្លេស។ គួរបញ្ចាក់ផងដែរថា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ បានបណ្ដាលអោយមនុស្សពីរនាក់បួសយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ចាក់សារជាថ្មីផងដែរថា ជនរងគ្រោះធ្ងន់ធ្ងរទាំងពីរនាក់នោះ គឺសុទ្ធសឹងតែជាតារាល្បីរបស់ក្រុម Baroness សហរដ្ឋអាមេរិកទាំងពីរ។ នេះជាវីដេអូក្លីប នៃការធ្លាក់រថយន្ដក្រុងចូលជ្រោះ សូមចុចដើម្បីមើល៕ចងចាំ៖ បើស្រវឹង សូមកុំបើកបរ។
ដោយ៖ នារីប្រភព៖ dailymail