រាជធានី​ភ្នំពេញ ៖ ព្រឹក​មិញនេះ (ទី​១២ មករា ២០១១) តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា លោកម៉ឹក ដារ៉ា ​អគ្គ​​លេខាធិការ​​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​​ប្រធានមន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហា​ផ្ទៃ ​ព្រមទាំង​​មន្ត្រី​ប៉ូលិស​​ប្រឆាំង​គ្រឿងញៀន​​២នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​​ធ្វើការ​​កោះ​ហៅ...​ខ្លះ​ថ ា ​​ឃាត់ខ្លួន​ដើម្បី​​​សាក​សួរ​​ពាក់ព័ន្ធ​​នឹង​បទ​​ល្មើស​មួយ​ចំនួន​...​ហើយ​​​​សមត្ថកិច្ច​​​ដដែល​នេះ​​ន ឹង​​តាម​ប្រមាញ់​​​លោក​ឧកញ៉ា​ម្នាក់ទៀត​​​ដែល​កំពុង​​ព្យា​យាម​គេចខ្លួន ។​ខាង​សមត្ថ​កិច្ច​​​បានលាក់ការណ៍​​រឿងនេះ មិនព្រម​​ព្រលយ​ឱ្យ​​ដឹង​ពី​​មូលហេតុ និងកាលបរិ​ច្ឆេទ​​នៃ​ការ​ហៅ​​សាកសួរ​ ឬខ្លះ​​ថា ឃាត់​ខ្លួន​​នោះ​ទេ ហើយ​​ប្រភព​មួយ​ចំនួន​ក៏​មិនហ៊ាន​​ទម្លាយដែរ ​ប៉ុន្តែគេគ្រាន់តែ​​​ប្រាប់​​យ៉ាង​ខ្លីថា «​​មានការ​​ហៅ​​សាកសួរ​ ឬ​ខ្លះ​ថា ឃាត់ខ្លួន​លោកម៉ឹក ដារ៉ា ព្រឹក​មិញ​នេះ និង​ត្រៀម​​ឃាត់​ខ្លួន​មនុស្ស​​ច្រើននាក់​ទៀត» ​។ ក្រៅពីលោក​ម៉ឹក ដារ៉ា ​ដែលមាន​​ឋានៈ​​​​ខ្ពង់ខ្ពស់​​​ ការ​ហៅសាកសួរ​​​ដ៏គួរ​ឱ្យភ្ញាក់​ផ្អើល​​​​នេះ​បាន​​ធ្វើឡើង​​ទៅលើ​​មន្ត្រីប៉ូលិស​​​ប្រឆាំង​​គ្រឿងញៀន​​​ ​ម្នាក់ និង​ប្រធាន​​​ការិយា​ល័យ​នៃ​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួងមហា​ផ្ទៃ​​​ម្នាក់ទៀត​​សរុប​​ទាំង​អស់​​គឺ​ ៣នាក់ ។​តាម​ប្រភពស្និទ្ធ​នឹង​​ក្រសួងមហាផ្ទៃ​​បាន​ឱ្យ​​ដឹង​ថា ​ការកោះហៅ​​ ឬ​ឃាត់ខ្លួន​​មន្ត្រី​​ប៉ូលិស​ថ្នាក់​​​អន្ទ្រើស​​ទាំង​​៣នាក់​នេះ​ត្រូវបានធ្វើឡើង​​ដោយ​កំលាំង​​នគរបាល​ ​សន្តិសុខ​​​ផ្ទៃក្នុង​​នៃក្រសួង​មហា​ផ្ទៃ​​ គឺ​ហៅ​​ពួកគេ​​ជា​បន្ត​បន្ទាប់​​មក​សាកសួរ​ជុំវិញ​ការ​​ឃុបឃិត​-​​ពុករលួយ​...។ អ្នកនាំពាក្យ​​ក្រសួងមហាផ្ទៃ​​​លោក​ឧត្តម​សេនីយ៍​​​ឯក​ខៀវ សុភ័គ ​​បាន​មាន​​ប្រសាសន៍​​ឱ្យ​​ដឹង​​កាលពី​រសៀលថ្ងៃទី​​១២ មករា ​២០១១ ថា ​ពិតជា​មាន​ការហៅ​​មន្ត្រី​​ប៉ូលិស​​ប៉ុន្មាននាក់​​នោះ​​​ទៅសាកសួរ​មែន​...​គឺហៅ​​សាកសួរ​ពីព័ត៌មាន​​​ផ្ស េងៗ​​តែប៉ុណ្ណោះ​...​​លោកមិន​ប្រាកដ​ថា ឃាត់​ខ្លួន​​ ឬ​យ៉ាង​ណា​នោះទេ​...​​ហើយ​​​ក្រោយពេល​សាក​សួរ​​ហើយ គេបញ្ជូន​អ្នកទាំងនោះ​​ទៅ​ណា​ទៀត​ លោក​ក៏​មិន​​ដឹង​ដែរ​...​៕​