ប្រសិនយល់ថា ខ្លួនកំពុងតែធុញទ្រាន់នឹងបណ្ដា sticker ជាច្រើន នៅកន្លែងបញ្ចេញមតិ លើ Facebook អ្នកគួរតែស្វែងយល់អំពីអត្ថបទនេះ។

/

ថ្មីៗនេះ Facebook បានអនុញ្ញាតឱ្យប្រើប្រាស់ sticker ក្នុងការបញ្ចេញមតិ។ ថ្វីបើមុខងារនេះ ជួយឱ្យការសន្ទនា ឬការបញ្ចេញមតិមានភាពរស់រវើកជាងមុន ប៉ុន្ដែ វាក៏បណ្ដាលឱ្យមនុស្សមួយចំនួន ត្រូវធុញទ្រាន់ ដោយសារពួកគេត្រូវមើលរូបភាព sticker ដ៏វែងអន្លាយ ជំនួសឱ្យការ បញ្ចេញមតិជាអក្សរដែលមានលក្ខណៈច្បាស់លាស់ និងខ្លី ងាយយល់។

យ៉ាងនេះក្ដី អ្នកក៏អាចបំបាត់ចោលនូវបណ្ដា sticker ដោយវិធីខាងក្រោម ៖

សម្រាប់ Google Chrome១. ចូលទៅកាន់ទំព័រដែលមានប្រយោជន៍ Unsticker Me

២. ចុចទៅលើពាក្យ Free ពណ៌ខៀវ ដើម្បីដំឡើង

/

៣. ក្នុងអំឡុងពេលទាញយក ប្រអប់អក្សរមួយបង្ហាញខ្លួន សួរអ្នកថា ចង់ដំឡើងកម្មវិធីនេះទៅលើប្រៅសឺរដែរឬអត់។ ចូរចុងលើពាក្យ Add។

/

៤. បិទ Chrome ហើយដំណើរការជាថ្មី។ ចូរទៅទំព័រ Facebook អ្នកនឹងឃើញថា ក្នុងកន្លែងបញ្ចេញមតិ មានផ្ទុក sticker ហើយ sticker នឹងត្រូវបានជំនួសដោយអក្សរ [sticker] ។

/

សម្រាប់ Mozilla Firefox

១. ចូលទៅកាន់ទំព័រដែលមានប្រយោជន៍ Unsticker Me

២. ចុចលើ Add to Firefox ដើម្បីដំឡើង

/

៣. ក្នុងអំឡុងពេលទាញយក Firefox នឹងសួរអ្នកថា ចង់ដំឡើងឬទេ។ ចូរចុចទៅលើ Install Now ។

/

៤. ក្រោយពីធ្វើរួចរាល់ អ្នកនឹងបានឃើញប្រអប់អក្សរមួយ ប្រាប់ថា អ្នកបានទទួលជោគជ័យ។

/

៥. ចូរបិទ Firefox ហើយបើកមកវិញ។ ចូលទៅកាន់ទំព័រ Facebook ដើម្បីមើលនូវលទ្ធផលរបស់ add-on នេះ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Maketecheasier