បើសិនជា Apple ពិតជានឹងផលិតផល iPhone ជាមួយនឹងតំលៃស្មើតែពាក់កណ្តាល នៃតំលៃ iPhone បច្ចុប្បន្ន បណ្តាអ្នករចនាម៉ូត សង្ឃឹមថា ផលិតផលនឹងនៅតែស្អាត មានភាពទាក់ទាញ គឺមិនអាក្រក់ដូចបណ្តា រូបភាពចចាមអារាម ដែលលេចចេញកាលពីពេលកន្លងទៅនេះទេ។

/

ព័ត៌មានចចាមអារាមមួយចំនួន បានកំណត់ថា iPhone តំលៃថោកនឹងមានសំបកធ្វើពីជ័រ ដើម្បីសន្សំសំចៃការចំណាយផលិត មានផ្នែកខាងក្រោយរាងកោងដូច iPhone 3GS ។អ្នកប្រើប្រាស់មានជម្រើសដល់ទៅ ៥ពណ៌ រួមមាន ពណ៌ស លឿង ក្រហម បៃតង និងខៀវទឹកសមុទ្រ។

/

អ្នករចនាម៉ូត Martin Hajek បានគូសរូបនៃម៉ូដែលនេះ ចេញមក មានរូបរាងស្រដៀងនឹង iPhone 5 ហើយតាមរយះ Version Concept របស់គាត់ សំបកធ្វើជ័ររបស់វា នៅតែមានភាពអស្ចារ្យគួរឲ្យទាក់ទាញដដែល៕

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VE