នៅលើទំព័រ  Instagram ចំនួនមនុស្ស “តាម” (Follow)  នាង Mota  បានកើនដល់ ២,២ លានអ្នក ច្រើនជាងក្រុមហ៊ុនសម្លៀកបំពាក់ Vogue, Elle, Marie Claire , Glamour  និង Cosmopolitan ទៅទៀត។ ចំណែកនៅលើ Youtube នាង មានអ្នកតាមដានចំនួន ជិត ៥លាននាក់។ ដោយមានអ្នក Follow ច្រើនបែបនេះ Mota មិនចាំបាច់ផ្សាយពាណិជ្ជកម្ម វិនិយោគ ប៉ុន្ដែ នាង នៅតែអាចរកបានជាង ៥សែនដុល្លារ ជារៀងរាល់ឆ្នាំ ដោយគ្រាន់តែធ្វើការយ៉ាងសាមញ្ញ នោះគឺដើរទិញទំនិញ។

width=450

Bethany Mota ទើបបានបញ្ចប់មធ្យមសិក្សា កាលពីឆ្នាំទៅ និងកំពុងរស់នៅជាមួយពុកម្ដាយ នៅក្នុង California ខាងជើង ប៉ុន្ដែ Mota គឺជាម្ចាស់គណនីវីដេអូដែលមានមនុស្សតាមដានរាប់លាននាក់។Mota ធ្វើការតែម្នាក់ឯង នៅក្នុងបន្ទប់របស់ខ្លួន  ជាមួយនឹងថង់ទំនិញជាច្រើន។   វីដេអូថ្មីៗនេះ របស់ Mota មានអ្នកចូលទស្សនាជាង ៦សែននាក់។ Mota ទិញខោអាវ និងសម្ភារៈតុបតែងខ្លួនជាច្រើន ហើយឧទ្ទេសនាមផលិតផលទាំងនេះ ដល់ទស្សនិកជន តាមរយៈវីដេអូ។ តាមរយៈការឧទ្ទេសនាម និងអធិប្បាយរបស់ Mota  មានមនុស្សរាប់ពាន់នាក់  មានបំណងទិញ ផលិតផលដូចទៅនឹងផលិតផលរបស់នាង។ មូលហេតុនេះហើយ នាំឱ្យ Mota បង្កើតម៉ាកផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា Bethany Mota ។ ក្រុមហ៊ុនរបស់នាង មានលក់ខោ អាវ និងគ្រឿង អលង្ការ។បន្ទាប់ពីបានល្បីឈ្មោះនៅលើ Youtube នាង Bethany Mota បានប្រកាសថា នឹងបង្ហាញខ្លួននៅ Westfield ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅ San Francisco អាមេរិក នាថ្ងៃសុក្រ បន្ទាប់ពី បុណ្យណូអែល។ ការបង្ហាញខ្លួនរបស់នាង ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង  ពីអ្នកគាំទ្ររបស់ នាង។

width=394

អ្នក​គាំទ្រ​របស់ Bethany Mota នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម Westfield

ការបង្ហាញខ្លួននេះ ក៏ជាជំហានមួយដែលនាង Bethany Mota  អាចឃោសនាបន្ថែមអំពីក្រុមហ៊ុនរបស់ខ្លួន។ នាងបានឃោសនាផលិតផលដោយការស្លៀកពាក់វា នៅមុខសាធារណជន។ ដោយ សារតែមានការចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ដូច្នេះ រូបភាពស្ដីអំពី Bethany Mota ត្រូវបានគេស្គាល់ពាសពេញពិភពលោក។ Bethany Mota  មានឱកាសកាន់តែច្រើនឡើងៗ ដើម្បីឃោសនាផលិតផលរបស់ខ្លួន ជាបន្ដបន្ទាប់។Bethany Mota បានឱ្យដឹងថា ការល្បីឈ្មោះរបស់ខ្លួន នៅលើទំព័រ Youtube គឺជាការគួរឱ្យភ្ញាក់ផ្អើល ៖ “ខ្ញុំបានរកឃើញសម្រស់នៃសាធារណជន ក្នុង Youtube  ក្រោយពីត្រូវបានមនុស្សមួយចំនួន មើលងាយ។ ខ្ញុំមិនចង់ចេញពីផ្ទះនោះទេ Youtube គឺជាច្រចេញរបស់ខ្ញុំ  ព្រោះថា  នៅទីនោះ ខ្ញុំបានធ្វើជាខ្លួនខ្ញុំពិតៗ”។គួររំឭកថា កាលពីឆ្នាំ ២០០៩ នាង Bethany Mota  បានចាប់ផ្ដើមបង្កើតវីដេអូដំបូងមួយរបស់ខ្លួន ដោយនាងគ្រាន់តែប្រើប្រាស់កាមេរ៉ាធម្មតា និងធ្វើខ្លួនបែបសាមញ្ញៗ ប៉ុន្ដែ ចំនួននាក់ដែលបានចូលមើល គឺមានច្រើនគួរឱ្យភ្ញាក់ផ្អើល ហើយយោបល់ រួម​និងការលើកសរសើរទាំង​ឡាយ បានធ្វើឱ្យ Bethany Mota  ល្បីឈ្មោះក្នុងបណ្ដាញសង្គមនានា  ដូច្នេះ ​នាងក៏បានចាប់ផ្ដើមការរកស៊ីរបស់ខ្លួន។រហូតមកដល់ពេលនេះ Bethany Mota បានបង្ហោះវីដេអូបានរាប់រយ ក្នុងនោះ ភាគច្រើន នាង ណែនាំអំពីការធ្វើសក់ ផាត់មុខ ឬរៀបចំគ្រឿងសង្ហារឹម។ ថ្វីបើនាង បានបដិសេធ មិនបង្ហើបអំពី ប្រាក់ចំណូលរបស់ខ្លួន ប៉ុន្ដែប្រភពនៃផលិតផលដែលបានឃោសនានៅលើ Youtube នាងត្រូវ បានគេសន្និដ្ឋានថា អាចរកបាន ៤ម៉ឺនដុល្លារ ក្នុងមួយខែៗ ពីវីដេអូរបស់ខ្លួន។

width=440

ទន្ទឹមនឹងការបង្កើតវីដេអូ ឃោសនាផលិតផលរបស់ខ្លួន នាងក៏បានបង្កើតវីដេអូស្ដីអំពីទេសចរណ៍ ផងដែរ។ Mota ធ្លាប់បានធ្វើជាដៃគូជាមួយ Forever 21 និង JC Penney ហើយពេលនេះ នាងមាន គម្រោង សម្រាប់រយៈពេលយូរអង្វែង។ Mota ធ្វើជាអ្នកតំណាងឱ្យម៉ាកផលិតផល Aeropostale ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កំហុសទូទៅ ដែលអ្នកជំនួញថ្មី តែងជួបប្រទះ

គំនិតរកស៊ី ឬផលិតផលមានកំហុស ជាប្រភពចំណូល ​ដ៏កាក់កប់

កូរ៉េខាងជើង ៖ តំបន់ជិះស្គីទឹកកក ប្រណិតបំផុត បើកធ្វើអាជីវកម្ម តែ​មិន​ទាន់​ស្វាគមន៍​ ជន​បរទេស

ហាងកាហ្វេមិនគិតថ្លៃអ្វីទាំងអស់ លើកលែងតែ កន្លែងអង្គុយ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  Business Insider