គ្រឿងផ្សំ -ផ្លែម្នាស់មួយផ្លែ -បង្គាស្រស់ ៤៨០ ក្រាម -ម្ទេសប្លោកស្រស់ ឬ ម្ទេសបូកគោ (បៃតង និង ក្រហម) មួយមុខៗ មួយផ្លែ-ខ្ទឹមសពីរ កំពឹស-ដើមខ្ទឹមមួយដើម គ្រឿងផ្សំប្រឡាក់សាច់ -ពងមាន់ ឬ ពងទា (យកពងស) មួយស្លាបព្រាកាហ្វេ-អំបិលមួយស្លាបព្រាកាហ្វេ -ប្រេងល្ង -ម្រេចម៉ដ្ឋមួយមុខបន្តិចៗ -ម្សៅឆាពីរស្លាបព្រាកាហ្វេ
គ្រឿងផ្សំទឹករសជាតិ -ទឹកមួយភាគបួនកែវ -ទឹកខ្មេះមួយស្លាបព្រាបាយ -ទឹកប៉េងប៉ោះខាប់ពីរ សា្លបព្រាបាយ -អំបិលមួយស្លាបព្រាកាហ្វេ -ស្ករមួយស្លាបព្រាបាយ -ម្សៅឆាមួយស្លាបព្រា កាហ្វេ -ម្សៅស៊ុបខ្នរមួយស្លាបព្រាកាហ្វេ វិធីធ្វើ ១- ផ្លែម្នាស់ស្រស់ ពុះបណ្តោយទាំងសម្បកក្នុង ទំហំមួយភាគបី យកចេញទុក បីភាគបួន ឆ្កៀលយកបណ្តូល និង សាច់ចេញ។ សាច់ម្នាស់ ត្រូវហាន់ជាដុំគ្រាប់តូចៗ និង ត្រាំក្នុងទឹក អំបិលប្រហែលជា ១០ នាទីទើបស្រង់ចេញទុកប្រើការ។ ម្ទេសប្លោលស្រស់ទាំងពីរប្រភេទ ហាន់ជាដុំជ្រុងៗ ខ្ទឹមស ហាន់ជាបន្ទះស្តើងៗ និង ដើមខ្ទឹម កាត់ជាកង់ៗ។ ២- បង្គាធ្វើឱ្យស្អាត ទុកកន្ទុយ រួចប្រឡាក់ ជាមួយគ្រឿង ប្រឡាក់សាច់ដោយ ផ្អាប់ទុក ១៥ នាទី។ ៣- ដាក់ខ្លាញ់ កន្លះពែង រង់ចាំខ្លាញ់ ក្តៅហុយផ្សែង ទើបចាក់បង្គា បំពងរហូតដល់ឡើង ពណ៌ត្នោត ទើបស្រង់ចេញ។ ៤- ទុកខ្លាញ់ ពីរស្លាបព្រាបាយក្នុងខ្ទះ បំពងខ្ទឹមស និង ដើមខ្ទឹម យកក្លិនឈ្ងុយទើប ចាក់ម្ទេសប្លោកស្រស់ និង ដុំគ្រាប់ម្នាស់ ឆាច្របល់ មួយសន្ទុះ ទើបចាកបង្គាបំពង និង ស្រោចគ្រឿងផ្សំទឹករសជាតិចូល ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian