ជនជាតិសៀម​​៧​នាក់​ ​​មាន​​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​​កំពុងកាន់អំណាច​របស់​លោក​អាប់ភីស៊ីត វ៉េ​ចាជី​វ៉ា ​ម្នាក់​ផង​នោះ​ត្រូវនាំខ្លួន​ត្រឡប់ទៅឃុំ​ឃាំង​នៅ​គុក​​ព្រៃ.ស​វិញ​​បន្ទាប់​ពី​ឡើង​តុលាការ​​កម្ពុជា​សំ រាប់​​ចៅក្រម​សាក​សួរ​លើ​កដំបូងកាលពី​ព្រឹក​ថ្ងៃទី​​៦ មករា ​រហូត​ដល់​​យប់​ ពីបទ​ចូល​លុក​លុយ​ទឹកដី​កម្ពុជា​​ខុស​ច្បាប់​​​នោះ ពេលនេះ​ស្ថិត​ក្នុងស្ថាន​ភាព​​ធ្ងន់ធ្ងរ​ថែម​ទៀត ខណៈ​​​ការ​​ឃុំខ្លួន​ពួកគេ​នឹង​ត្រូវអូស​បន្លាយ​​គ្មាន​ពេល​​កំណត់​​​ ឯ​ការ​ស្នើ​​​សុំ​​​អនុញ្ញាត​​នៅ​ក្រៅ​ឃុំ​ដោយ​​បង់​​ប្រាក់ធានា​​នោះ​ហាក់​ដូច​​ជា​គ្មាន​​សង្ឃឹម​​ទាល់ត ែ​សោះ​។​ជនជាតិ​សៀម​​ទាំង​៧​នាក់នោះ​​បាន​បង្ហាញ​​ខ្លួន​នៅ​ក្នុងតុលាការ​​ម្នាក់ម្តងៗ​​ដោយ​​លោក Panich Vikitsreth សមាជិក​សភា​គណបក្ស​​ប្រជាធិបតេយ្យ​​ជាអ្នក​​​បង្ហាញ​ខ្លួន​មុនគេ ។ នៅ​ចំពោះ​មុខ​តុលាការ​ លោក​ Panich ឆ្លើយ​​សារ​ភាព​ថា រូបលោក​បានឆ្លង​កាត់​​ព្រំដែន​​ចូល​ក្នុងទឹកដីកម្ពុជា​ដោយ​អចេត​នា​។ នេះបើ​តាម​​ការ​ឱ្យដឹង​​ពី​​មេធាវី​​ជនជាតិ​កម្ពុជា​របស់លោកគឺ​​លោក ROS AUN ។ ប៉ុន្តែ​​វីដេអូ​ឃ្លីប​បាន​បង្ហាញ​​ថា លោក Panich បានទូរស័ព្ទ​ឆ្លង​ឆ្លើយ​​ជាមួយ​លេខារបស់គាត់ ឱ្យប្រាប់​​​ទៅលេខា​​របស់​លោក​អាប់ភីស៊ីត ​ថា សូម​ឱ្យ​​​លោកអាប់ភីស៊ីត ​ជួយ​​គាត់​​​ផង គាត់​​កំពុង​ឆ្លង​ចូលក្នុងទឹកដី​​កម្ពុជាហើយ​...​មិនដឹង​ថា មានរឿង​អ្វីកើតឡើង​​ទេ បើ​មាន​​រឿងអ្វី​មែននោះ សូម​ឱ្យ​​​លោក​អាប់ភីស៊ីត ​ជួយធ្វើ​​អន្តរាគមន៍​​ផង ។ ​នេះគឺ​ជា​ចេតនា​​លុក​លុយ​​ទឹកដីកម្ពុជា​​ដោយបំពាន ។​លោក ROS AUN ឱ្យ​ដឹង​ទៀត​ថា លោក Panich ថ្លែង​ថា រូបលោក​បានធ្វើដំណើរ​​ទៅ​កាន់​ព្រំដែន​​នោះ​ដោយ​​សារ​ពលរដ្ឋ​ថៃ​​ភាគ​ច្រើន​​​​អះអាង​ថា តំបន់នោះ​ជា​ទឹកដី​របស់ថៃ​ ហើយ​ថ្លែងថា លោកមិន​​បានដឹង​ថា លោក​ចូលក្នុង​ទឹក​ដី​កម្ពុជានោះទេ ដែល​នៅទីនោះ​​រូបលោក និង​ពល​រដ្ឋ​​ថៃ​៧​នាក់​ទៀត​ត្រូវ​បានចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា ។ ចំណែ​លោក​វីរៈ ស៊ុម​ខ្វាម​ឃីត ជា​មេដឹកនាំ​​បណ្តាញ​អ្នកស្នេហាជាតិថៃ ឬក្រុម​អាវ​លឿង ​បានប្រាប់​អ្នកកាសែត​នៅពេល​ចាក​ចេញពី​តុលាការ​​ថា តុលាការ​បង្ខំ​ឱ្យ​ក្រុម​​របស់​លោក​ទទួល​យក​ការចោទប្រកាន់​​កម្ពុជា ។​ ជាមួយគ្នានេះ ទាក់ទិន​ទៅនឹង​ការ​ស្នើ​​សុំ​​​​នៅ​ក្រៅឃុំ​ដោយ​​​បង់ប្រាក់​ធានា​សំរាប់ពលរដ្ឋ​​ថៃ​ទាំង​៧​នាក់​នោះ កាសែត​បាង​កក​ប៉ុស្តិ៍​​នៅថ្ងៃទី​៧ មករា ​នេះ បានចេញផ្សាយ​​ដោយ​​ដកស្រង់សំដី​​លោក Chavanond Intarakomalyasut ​លេខា​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​បរទេស​ថៃ​អះអាង​​កាលពី​ថ្ងៃទី​៦ មករា ថា ការ​ស្នើ​​សុំ​​នៅក្រៅឃុំ​ដោយ​​បង់ប្រាក់​ធានា​នោះ​​ លទ្ធ​ផល​យ៉ាង​ណា​នោះ​មិន​ទាន់​ដឹង​ទេ វា​ហាក់​ដូច​​​ជា​មាន​សង្ឃឹម​​តិច​ណាស់ ​អាចធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១០ មករា ខាង​មុខ​នេះ ។ ការឆ្លង​​ចូលទឹកដីកម្ពុជា​​ដោយចេតនា​ ឬ​អចេតនា​ក៏ដោយ ​មិនមែន​​ជនជាតិថៃ​​ទាំង​៧​នាក់​នោះ​មិន​​ដឹងថា ខ្សែបន្ទាត់ព្រំដែន​​នៅត្រង់​​ណា​នោះទេ ព្រោះ​​ថា មានបង្គោល​សីមា​លេខ​៤៦ ​និង​​៤៧ បង្ហាញ​​យ៉ាង​ជ្រងរៗ ហេតុអ្វីពួកគេ​​មិន​ប្រុង​ប្រយ័ត្ន​​​? នេះ​គឺ​មកពីពួកគេ​​ប្រព្រឹត្ត​​ទាំង​បំពាន​​មក​លើ​​ទឹកដីកម្ពុជា​​យ៉ាង​គឃ្លើន​​តែម្តង ។​គេ​បានកត់​សំគាល់​ថា ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​សួរ​ចម្លើយ​ ជនជាតិ​សៀម​ទាំង​៧​នាក់​​នេះ​បង្ហាញ​​នូវ​​អាកប្បកិរិយា​មួយ​ ដែល​ខ្មែរ​យើង​ហៅ​ថា ​«​ឈ្លើយណាស់​»​ និយាយ​ស្តី​គ្មាន​ការ​គួរសម​ក្នុង​នាម​ជា​មនុស្ស ​​មាន​សុជីវធម៌​​សោះ ។ ដំណើរ​ការ​នាំ​ខ្លួន​​ជន​​ជាប់​​ចោទ​ជនជាតិ​សៀម​ទាំង៧​​នាក់​នេះ​ ក៏​មាន​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ពីឯក​អគ្គ​រាជទូត​​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ ។ ភាពខុស​ប្លែ​កគ្នា​​រវាង​ចំណាត់​ការ​របស់​តុលាការ​​ថៃ និង​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​​ថា ជនជាប់​​ចោទ​​កម្ពុជា ដែលតុលាការ​​​ថៃ​ហៅមក​​សាក​សួរ​ ឬបើក​សវនាការ​​គឺសុទ្ធ​​តែដាក់ខ្នោះដៃ ​និង​ច្រវាក់​ជើង...​ចំណែក​​ជន​​ជាប់ចោទ​ថៃ​​វិញ ពេល​តុលាការ​​កម្ពុជាហៅ​មកសាកសួរ​​ ឬ​បើក​សវនា​ការ​​ គឺ​ដើរ​​បង់បោយ​​ឱ្យរំភើយ គ្មានដាក់​ខ្នោះ​​ច្រវាក់​​អ្វីទេ​... ដូចយើង​​ឃើញ​រូបភាព​​នេះ​ជាក់​ស្តែង​ហើយ ៕​