អង់គ្លេស៖ ត្រីឆ្លាម គឺជាប្រភេទអាហារដ៏ពេញនិយម នៅក្នុងសៀវភៅមុខម្ហូបមួយ ដែលមាននៅក្នុងភោជនីយដ្ឋាន នៅភាគឦសានប្រទេសអង់គ្លេស។
យោងតាមបណ្តាញសារពត៌មាន news.sky បានឱ្យដឹងថា ត្រីឆ្លាមមួយក្បាល ត្រូវបានក្រុមអ្នកនេសាទ ចាប់បាន នៅតំបន់ឈូងសមុទ្រ Whitburn ដឹកយកមក ភោជនីយដ្ឋានអាហារសមុទ្រដ៏ល្បីឈ្មោះមួយនៅជិតមាត់សមុទ្រ ប្រទេសអង់គ្លេសដើម្បីធ្វើជាអាហារ។

គួររំលឹកផងដែរថា ដោយសារតែ មនុស្សចូលចិត្តបរិភោគសាច់ត្រីឆ្លាម និងសាច់ត្រីឆ្លាមមានតំលៃខ្ពស់ ទើបបណ្តាលឱ្យត្រីឆ្លាមជាច្រើន ត្រូវប្រឈមមុខនឹងការសម្លាប់ធ្វើស្ទើរជារៀងរាល់ថ្ងៃ នៅក្នុងភោជនីយដ្ឋាន៕
សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!
ដោយ៖ វណ្ណៈប្រភព៖ news.sky