តាមព័ត៌មានផ្ទៃក្នុងរបស់ Apple ចចាមអារាមនៅលើគេហទំព័របច្ចេកវិទ្យា 9to5Mac, Apple នឹងចាត់ទុកជាផ្លូវការនូវ iPhone ជំនាន់ដំបូង ចូលក្នុងបញ្ជីផលិតផល ហួសសម័យកាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។

ប្រភពព័ត៌មាននៅលើគេហទំព័រ Customer Care របស់ Apple ស្រាយបញ្ជាក់ថា: បណ្តាផលិតផលហួសសម័យ (obsolete products) គឺជាបណ្តាផលិតផលដែលបានបង្ហាញខ្លួនបាន ៧ឆ្នាំហើយ និងលែងមានសេវាផ្គត់ផ្គង់ទៀត។​ Apple នឹងបញ្ឈប់សេវាកម្ម Hardware សំរាប់បណ្តាផលិតផលហួសសម័យ(គេលែងប្រើ) ទាំងអស់របស់ក្រុមហ៊ុន។ បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម មិនអាចធ្វើការកុម្មង់ទិញ នូវគ្រឿងបន្លាស់ សំរាប់ឧបករណ៍ដែលហួសសម័យទាំងនោះឡើយ ។

/

ចាប់ពីថ្ងៃទី១១ ខែមិថុនា បណ្តាអ្នកប្រើ iPhone ជំនាន់ដំបូងដែលផលិតនៅឆ្នាំ ២០០៧ នឹងមិនទទួលបានសេវាកម្ម Care ពីបណ្តាហាង Apple Store ទៀតឡើយ។ តាមបញ្ជីរបស់ Apple នេះផងដែរ iPhone 3G នឹងក្លាយជាផលិតផលហួសសម័យបន្ទាប់ នៅឆ្នាំក្រោយ, iPhone 3GS នៅឆ្នាំ ២០១៥ និង iPhone 4 នៅឆ្នាំ ២០១៦ ៕

ដោយ៖ សិលាប្រភព៖ VReview